ប្រសិតពិសេសអគ្គលេខាធិការUNជម្រាបជូនសម្តេចតេជោពីលទ្ធផលដែលបានរួមចំណែកជួយដោះស្រាយបញ្ហាមីយ៉ាន់ម៉ា

2022/04/02 02:32:12 am        411

ភ្នំពេញ ៖ លោកជំទាវប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិជាមួយនឹងការអបអរសាទរដែលសម្ដេចតេជោបានទទួលមេដាយសន្តិភាពនៅប្រទេសកូរ៉េនិងកងរក្សាសន្តិភាពរបស់កម្ពុជាទទួលមេដាយអង្គការសហប្រជាជាតិលោកជំទាវប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិក៏បានគោរពជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីកិច្ចការដែលលោកជំទាវបានធ្វើពាក់ព័ន្ធនឹងបញ្ហាមីយ៉ានម៉ាដែលលោកជំទាវបានធ្វើក្នុងរយៈពេល ៣ ខែមកនេះ។

​ការសាទរនិងជម្រាបជូនពីកិច្ចការដែលប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិបានរួមចំណែកធ្វើពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ាមកជំរាបជូនសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជាគឺត្រូវបានធ្វើឡើងក្នុងពេលសម្ដេចតេជោបានអនុញ្ញាតឱ្យលោកជំទាវ Noeleen Heyzer ប្រសិតពិសេសអគ្គលេខាធិការអង្គការសហ ប្រជាជាតិ រូបនេះ ចូលជួបសំដែងការគួរសមនិងពិភាក្សានៅ វិមានសន្តិភាពនារសៀលថ្ងៃទី១ខែមេសានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ក្រុមអ្នកសារព័ត៌មានថា : នៅក្នុងជំនួបនេះ លោកជំទាវ ណូលីន បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានទទួលមេដាយសន្តិភាពនៅប្រទេសកូរ៉េនាពេលកន្លងមកនិងបានសម្ដែងនូវការសាទរផងដែរដែលថ្មីៗនេះកងទ័ពរក្សាសន្តិភាពកម្ពុជាទទួលបានមេដាយពីអង្គការសហប្រជាជាតិហើយលោកជំទាវក៏បានគោរពជម្រាបជូនសម្ដេចពីកិច្ចការដែលលោកជំទាវបានធ្វើ៣ខែកន្លងមកក្នុងនាមជាប្រេសិតពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិពាក់បញ្ហា មីយ៉ាន់ម៉ា។

ឯកឧត្តមអ៊ាងសុផល្លែតបានបញ្ជាក់យ៉ាងដូច្នេះថា:

ជាការឆ្លើយតបសម្ដេចតេជោបានថ្លែងអំណរគុណជូនលោកជំទាវ ណូលីន ដែលបានសម្ដែងនូវការអបអរសាទរចំពោះការទទួលមេដាយសន្តិភាពនិងកងរក្សាសន្តិភាពកម្ពុជាបានទទួលដោយអង្គការសហប្រជាជាតិ។សម្ដេចបានថ្លែងអំណរគុណលោកជំទាវផងដែរដែលបានលើកឡើងអំពីករណីមីយ៉ាន់ម៉ាហើយសម្ដេចបានមានប្រសាសន៍ថាយើងមានចំណុចរួមគ្នានោះគឺជួយស្វែងរកជូនប្រជាជនមីយ៉ាន់ម៉ានូវសន្តិភាព ស្ថិរភាពនិងការរីកចម្រើន ហើយអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ គឺបញ្ឈប់អំពើហិង្សានាំអំណោយមនុស្សធម៌ជូនដល់ប្រជាជនទាំងអស់ដែលកំពុងត្រូវការនិងបង្កលក្ខណៈជឿទុកចិត្តគ្នា ដោះស្រាយបញ្ហាជាពិសេសតាមរយៈការព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុចរបស់អាស៊ាន៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm