គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន

2026/04/04 03:42:21 am        94

ក្មេងៗជម្លៀសខ្លួននៅទីក្រុង Dhour El Choueir របស់ប្រទេសលីបង់ បានជួបជុំគ្នានៅទីជម្រកប្រែកក្លាយជាសាលារៀន ដើម្បីចូលរួមសកម្មភាពគូរគំនូរដឹកនាំដោយវិចិត្រករលីបង់លោក Abed Al Kadiri ។

ក្រុមអ្នករៀបចំ និងអ្នកចូលរួមនិយាយថា សកម្មភាពគូរគំនូរទាំងនេះ នឹងជួយក្មេងៗដែលភាគច្រើននៃពួកគេ បានប្រឈមនឹងការជម្លៀសខ្លួន និងសង្រ្គាម មានឱកាសបង្ហាញអារម្មណ៍ និងស្មារតីរបស់ពួកគេ ។

អ្នកស្រី Rasha Salim ដែលជម្លៀសខ្លួនចេញពីតំបន់ភាគខាងត្បូងលីបង់និយាយថា ក្មេងៗបានបង្ហាញពីអារម្មណ៍ដែលពួកគេមាន ដែលពួកគេពីមុនមិនអាចបញ្ចេញបាន ។

គំនិតផ្តួចផ្តើមនេះ នឹងផ្តល់ឱកាសដល់ក្មេងៗនូវការផ្គត់ផ្គង់សិល្បះ ដើម្បីឲ្យពួកគេបន្តគូរគំនូរនៅផ្ទះ ផ្តល់ឲ្យតិចតួច ប៉ុន្តែជាអារម្មណ៍ស្ថិរភាព ស្របពេលជម្លោះកំពុងបន្ត ។

លោក Al Kadiri និយាយថា ក្រដាសទទេស្អាតនឹងប្រាប់ពួកគេថា អ្នកអាចនិយាយអ្វីក៏បានឲ្យតែអ្នកចង់និយាយថា អ្នកអាចបង្ហាញអ្វីជាអារម្មណ៍ពិតរបស់អ្នកបាន ។

គំនិតផ្តួចផ្តើមសិល្បះនេះដែរ បានចាប់ផ្តើមកាលពីរយៈពេលជិត ៦ឆ្នាំមុន បន្ទាប់ពីការផ្ទុះកំពង់ផែក្រុងបេរូត ពេលដែលស្នាដៃសិល្បះរបស់លោក Al Kadiri រងការខូចខាតនៅក្នុងសាល ជាទីដែលលោកតាំងពិព័រណ៍ ។ 

ក្រោយមកលោកបានគូរគំនូរដើមឈើរនៅលើជញ្ជាំងសាល និងលក់ស្នាដៃសិល្បះរបស់លោកចំនួន ៨០ផ្ទាំង ដើម្បីគាំទ្រដល់មនុស្ស ៥០គ្រួសារដែលរងផលប៉ះពាល់ដោយសារហេតុការណ៍ផ្ទុះនោះ ។

គម្រោងមួយនេះ បានធ្វើឡើងម្តងហើយម្តងទៀតជាច្រើនលើកច្រើនសារ ក្នុងកិច្ចខិតខំមនុស្សធម៌ របស់វិចិត្រកររូបនេះ ដោយផ្តោតសំខាន់លើការងារគាំទ្រគ្រួសារ និងក្មេងៗ ។

ចាប់តាំងពីសង្រ្គាមផ្ទុះឡើង លោក Al Kadiri បានធ្វើការជាមួយសាលារៀនប្រហែល ៦កន្លែង ហើយនិងក្មេងៗ ២៥០នាក់ ដោយរូបលោកមានគោលដៅទទួលបានក្មេងៗ ១ពាន់នាក់ ។ ក្មេងម្នាក់ៗ ទទួលបានការផ្គត់ផ្គង់សិល្បះ ហើយលោកសង្ឃឹមថា គំនូរនឹងប្រែក្លាយជាកម្រងសៀវភៅ ដើម្បីគាំទ្រគ្រួសាររបស់ក្មេងៗ ។

ក្នុងរយៈពេលជាង ១ខែកន្លងមកនេះ លោក Al Kadiri រៃអង្គាសប្រាក់បានប្រហែល ២.៦០០ដុល្លារពីការបរិច្ចាគដែលលោកទទួលបានពីមិត្តភ័ក្តិ ដែលលោកយកមកចំណាយលើក្មេងៗប្រហែល ៣០០នាក់ ។ លោកត្រូវការប្រាក់ ៨.៥០០ដុល្លារ ដើម្បីចំណាយលើក្មេងៗប្រហែល ១ពាន់នាក់ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm