ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ

2026/04/04 04:36:23 am        201

ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៦ បានអញ្ជើញចូលរួម ពិធីជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណដល់កងកម្លាំងខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃការខិតជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ គណៈអភិបាលខេត្ត ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការនគរបាលខេត្ត មន្រ្ដីរាជការសាលាខេត្ត អភិបាលក្រុង ស្រុក និងកងកម្លាំង ប្រមាណជាង ២៨០នាក់។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងសម្ដែងមតិស្វាគមន៍ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ និងការគិតគូរយ៉ាងម៉ត់ចត់ដល់សុខទុក្ខប្រជាពលរដ្ឋ និងក្រុមគ្រួសារវីរកងទ័ព នៅគ្រប់កាលៈទេស។

នាឱកាសនៃពិធីសំណេះសំណាលនាឯកឧត្តម ហ៊ុន ម៉ានី ក៏បានសាកសុខទុក្ខដល់កងកម្លាំងទាំងអស់ដែលមានវត្តមាននៅទីនោះ និងកោតសរសើរ ចំពោះការប្តេជ្ញាចិត្ត និងវីរភាពដ៏មោះមុតរបស់ កងកម្លាំង ទាំងអស់ ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការធានា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងក្របខណ្ឌខេត្តកំពង់ស្ពឺ។

ជាពិសេសគឺការត្រៀមខ្លួនបំពេញការងារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដែលកងកម្លាំងត្រូវបំពេញភារកិច្ច ដើម្បីផ្ដល់ភាពសប្បាយរីករាយ ផ្ដល់ជូនសុវត្ថិភាព សម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន ក៏ដូចជាភ្ញៀវទេសចរ ដែលមកលេងកម្សាន្តនៅក្នុងខេត្តកំពង់ស្ពឺ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋជួរក្រោយទាំងអស់ មិនដែលភ្លេចកងទ័ពជួរមុខរបស់យើង ដែលជាក់ស្ដែងយើងបានរៀបចំកម្មវិធីសរេសរសារដើម្បីយកទៅជូនពួកគាត់។

សូមជម្រាបជូនថា អំណោយដែលត្រូវប្រគល់ជូនកងកម្លាំង នាឱកាសនោះ ១ អង្គភាពទទួលបាន អង្ករ ៥ តោន មី ១០០កេស ទឹកសុទ្ធ ១០០ កេស ភេសជ្ជៈ ១០០កេស និងថវិកា ១០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងមានការចូលរួមចំណែកសម្ភារ ថវិកាបន្ថែមមួយចំនួនពី ឯកឧត្តម សេង ញ៉ក់ តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ និងអ្នកឧកញ៉ា សំអាង វឌ្ឍនៈផងដែរ។

អត្ថបទ៖គឹមហុក 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm