ឯកឧត្តម ហ៊ុន ម៉ានី៖ សហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល

2026/04/04 04:12:48 pm        191

នាល្ងាចថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសន្និបាតប្រចាំឆ្នាំ និងពិធីផ្ទេរតំណែងប្រធានក្រុមប្រឹក្សាភិបាលអាណត្តិថ្មីរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) នៅសណ្ឋាគារ Hyatt Regency។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឧកញ៉ាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងក្រុមប្រឹក្សាសហគមវ័យក្មេងអាស៊ាន សមាជិក សមាជិកាសមាគម ភ្ញៀវកិត្តិយស និងដៃគូសហការប្រមាណ ៣០០ នាក់។

ជាកិច្ចចាប់ផ្តើម ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ដែលឯកឧត្តមតែងតែគាំទ្រ និងលើកទឹកចិត្តដល់សមាគមក្នុងការបំពេញបេសកកម្មរបស់ខ្លួននាពេលកន្លងមក។ ជាមួយគ្នានេះ លោកឧកញ៉ា បានបន្ថែមថា ការអញ្ជើញចូលរួមជាបន្តបន្ទាប់របស់ឯកឧត្តម គឺជាកាយវិការនៃការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះវិស័យឯកជនដែលជាដៃគូរបស់រាជរដ្ឋាភិបាល និងជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។

ក្នុងឱកាសនោះ ឧកញ៉ា ស គីណាល់ ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាអាណត្តិថ្មី បានបង្ហាញក្ដីសោមមស្សរីករាយ និងបានថ្លែងអំណរគុណចំពោះសមាជិក សមាជិកា សមាគមសហគ្រិនវ័យក្មេងទាំងអស់ដែលបានផ្ដល់សេចក្ដីទុកចិត្តបោះឆ្នោតជូនឧកញ៉ាក្នុងការបំពេញបេសកកម្មបន្តពីឧកញ៉ា ប៉ិច បូឡែន។ ឧកញ៉ា ស គីណាល់ ក៏បានប្ដេជ្ញាចិត្តក្នុងការបន្តខិតខំប្រឹងប្រែង ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់សមាគម និងសម្រាប់សង្គមជាតិទាំងមូល។

ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ហ៊ុន ម៉ានី បានអបអរសាទរដល់ប្រធាន និងសមាជិកក្រុមប្រឹក្សា ភិបាលអាណត្តិថ្មីទាំងអស់ ដែលទទួលបានការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដើម្បីបន្តភារកិច្ចដឹកនាំសមាគម សម្រាប់អាណត្តិថ្មី។ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា ចំពោះការខិតខំប្រឹងប្រែង លះបង់កម្លាំងកាយ ចិត្ត និងធនធាន ប្រកបដោយទំនួលខុសត្រូវខ្ពស់សម្រេចបាននូវសមិទ្ធផល និងបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជាគំរូដល់សហគ្រិនវ័យក្មេងដទៃទៀត។

ឯកឧត្តមបានបញ្ជាក់ថា ដំណើរការនៃសង្គមជាតិទាំងមូល ត្រូវការគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះសហគ្រិន និងវិស័យឯកជន គឺជាកាតាលីករជំរុញដ៏សំខាន់ និងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ដែលបានចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាមួយគ្នានេះ ឯកឧត្តមបានលើកទឹកចិត្តដល់សមាគមសហគ្រិន វ័យក្មេងកម្ពុជា ក៏ដូចជាបណ្តាក្រុមហ៊ុនឯកជននានា ឱ្យបន្តបេសកកម្មដ៏ល្អប្រពៃរបស់ខ្លួន ក៏ដូចជាគិតគូរបន្ថែមលើគំនិតផ្តួចផ្តើមថ្មីៗសម្រាប់ជាប្រយោជន៍ជូនជាតិផងដែរ។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm