ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩

2026/04/04 04:25:32 pm        161

ឯកឧត្តម ហាប់ ទូច រដ្ឋលេខាធិការប្រចាំការ តំណាងលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត លើកទី៩ ក្រោមប្រធានបទ «អនុស្សាវរីយ៍» កាលពីល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦។

 ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានលើកឡើងថា ពិធីតាំងពិព័រណ៍ទេពកោសល្យ និងស្នាដៃនិស្សិត ប្រារព្ធឡើងរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី៣-៤-៥ ខែមេសា ឆ្នាំ២០២៦ ដែលរៀបចំឡើងជារៀងរាល់ឆ្នាំ គឺជាព្រឹត្តិការណ៍ មួយយ៉ាងសំខាន់របស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងគោលបំណងផ្តល់ឱកាសដល់និស្សិត ដើម្បីដាក់តាំងបង្ហាញ និងសម្តែងនូវស្នាដៃរបស់ខ្លួន តាមឯកទេសជំនាញនៃមហាវិទ្យាល័យនីមួយៗ ក្នុងនោះមាន៖ មហាវិទ្យាល័យបុរាណវិទ្យា, មហាវិទ្យាល័យសិល្បៈសូនរូប, មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា, មហាវិទ្យាល័យតូរ្យតន្ត្រី, មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ និងដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំ សិក្សាមូលដ្ឋាន។

 ចំណែកនិសិ្សត បានខិតខំតម្លើងស្នាដៃយកមកចូលរួមក្នុងការតាំងពិព័រណ៍ បានបង្ហាញពីអារម្មណ៍រីករាយដែលថ្នាក់ដឹកនាំសាកលវិទ្យាល័យ សាស្រ្តាចារ្យ បានរៀបចំព្រឹតិ្តការណ៍នេះឡើង ដើម្បីឲ្យនិសិ្សតមានភាពស្និទ្ធស្នាល សាមគ្គីភាព គ្នាក្នុងសាកលវិទ្យាល័យទាំងមូល ជាពិសេសជំរុញលើកទឹកចិត្តដល់ប្អូនៗនិស្សិត ឱ្យចេះធ្វើការរួមគ្នា។

 ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហាប់ ទូច បានថ្លែងថា ស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិយើងបានទទួលរងនូវសង្គ្រាមឈ្លានពាន មកលើអធិបតេយ្យភាព និងបូរណភាពទឹកដី ហើយសម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយការទម្លាក់គ្រាប់បែក និងការបំផ្លិចបំផ្លាញពីសំណាក់យោធាថៃ នាពេលកន្លងទៅនេះ យើងទាំងអស់គ្នាត្រូវរួបរួមសាមគ្គីជាធ្លុងមួយឱ្យកាន់តែរឹងមាំថែមទៀតក្នុង “ស្មារតីខ្មែរតែមួយ” ដើម្បីការពារទឹកដី ការពារសន្តិភាព ការពារកេរមរតកវប្បធម៌ដូនតាដ៏ពិសិដ្ឋ និងចូលរួមលើកស្ទួយសិល្បៈវប្បធម៌ជាតិ សំដៅបន្តការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ឲ្យដំណើរការទៅមុខប្រកបដោយចីរភាព និងបរិយាបន្ន។ ក្នុងឱកាសដ៏ថ្លៃថ្លានេះយើងទាំងអស់គ្នា សូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្ត ទាំងស្រុងលើការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងចំពោះវីរៈកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងស្វាហាប់ អង់អាចក្លាហាន ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដី សំដៅធានានូវសុខសន្តិភាពជូនជាតិ និងប្រជាជន៕

 អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm