អូស្ត្រាលីនឹងផ្តល់ជំនួយសំភារៈនិងវ៉ាក់សាំងជូនកម្ពុជានិងកិច្ចសហការលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

2022/04/02 03:32:01 am        657

ភ្នំពេញ​៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណអូស្ត្រាលីដែលផ្តល់ជំនួយទូវ៉ាក់សាំងនិងវ៉ាក់សាំងមកកម្ពុជា ជាពិសេសការអះអាងស្ដាប់កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មកសិឧស្សាហកម្មដើម្បីជំរុញសង្វាក់ផលលិតកម្មសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជាទៅក្រៅប្រទេសកាំរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានអរគុណនិងស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីយ៉ាងដូច្នេះ ខណៈអនុញ្ញាតឱ្យឯកឧត្តម PabloKang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចូលជួបសំដែងការគួរសម នៅ វិមានសន្តិភាពនារសៀលថ្ងៃទី១ខែមេសានេះ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានបញ្ជាក់ឲ្យដឹងថា នៅក្នុងជំនួបនេះឯកឧត្តម ប៉ាប្លូកាំង បាននាំលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីជូនចំពោះសម្ដេចក្នុងឱកាសខួប៧០នៃទំនាក់ទំនងការទូតរវាងកម្ពុជាអូស្ត្រាលីហើយបានធ្វើការអធិប្បាយនៅលិខិតរបស់នាយករដ្ឋមន្ត្រីដែលមានលក្ខណៈជាវិជ្ជមាននិងបានជំរាបជូនសម្ដេចថា អូស្ត្រាលីនឹងផ្ដល់ជំនួយវ៉ាក់សាំងដល់កម្ពុជា ហើយអូស្ត្រាលីនឹងបើកប្រទេសឡើងវិញដើម្បីអនុញ្ញាតឱ្យប្រជាជនទាំងអស់បានធ្វើដំណើរចូលដោយមិនបាច់ធ្វើតេស្ត។អូស្ត្រាលីនឹងផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាដៃគូវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងផលិតផល ដើម្បីនាំចេញទៅប្រទេសក្រៅប្រទេសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(AFTA)។

ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលីដែលបាននាំលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីមកជូនសម្ដេចហើយក៏បានមានប្រសាសន៍ថា កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះប្រទេសអូស្ត្រាលីដែលទទួលស្គាល់កម្ពុជាមុនកម្ពុជាទទួលឯករាជ្យ និងជាចរន្តជំរុញឲ្យកម្ពុជាទទួលបានឯករាជ្យពីបារាំង។សម្ដេចក៏បានសម្ដែងនូវការអបអរសាទរដល់រដ្ឋាភិបាលអូស្ត្រាលីក្នុងការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ19 និងបានបើកប្រទេសឡើងវិញក្នុងពេលពីរសប្តាហ៍ខាងមុខនេះនិងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលីដែលបានផ្ដល់វ៉ាក់សាំង ទូត្រជាក់រក្សាវ៉ាក់សាំងនិងកិច្ចសហប្រតិបត្តិការជាដៃគូ ជាពិសេសលើវិស័យកសិកម្ម កសិ-ឧស្សាហកម្មដើម្បីជម្រុញចង្វាក់ផលិតកម្មសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជាតាមរយៈAFTA។សម្ដេចបានស្នើឯកឧត្តមទូតអូស្ត្រាលីធ្វើការពិនិត្យលើវិស័យផ្សេងៗទៀតដើម្បីពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើទំនាក់ទំនងនៃប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី៕


អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm