សមាជិក អ.ន.ក.ខេត្តកណ្តាល ចំនួន៥០គ្រួសារ បានចូលរួមក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។
ពិធីចាប់ឆ្នោតនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធាន អ.ន.ក.ខេត្ត និង ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមានការអញ្ជើញចូលរួមពីលេខាធិការដ្ឋាន អ.ន.ក ខេត្ត ព្រមទាំងសមាជិក-សមាជិកា និងអតីតយុទ្ធជន ជាច្រើនរូប៕







