សួនរុក្ខជាតិអង្គរ ត្រៀមរៀបចំព្រឹត្តិការណ៍ពិសេសៗ ដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

2026/04/05 03:55:21 pm        134

សួនរុក្ខជាតិអង្គរ ដែលជាសួនរុក្ខជាតិដ៏មានសក្តានុពល និងធំជាងគេមួយនៅក្នុងខេត្តសៀមរាប ក៏ដូចជាក្នុងប្រទេសកម្ពុជា កំពុងត្រៀមលក្ខណៈរួចជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ។ បច្ចុប្បន្ន អាជ្ញាធរជាតិអប្សរាបានពង្រីកផ្ទៃដីសួននេះរហូតដល់ ១៥០ហិកតា ដែលជាទីប្រមូលផ្តុំទៅដោយរុក្ខជាតិឱសថ ផ្កា និងឈើព្រៃរាប់រយប្រភេទ។

​លោក មាឃ បូរ៉ា អ្នកគ្រប់គ្រងទូទៅនៃសួនរុក្ខជាតិអង្គរ បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ សួននឹងរៀបចំ "ពិព័រណ៍សត្វល្អិត និងសត្វស្លាប" ដើម្បីបង្ហាញពីជីវៈចម្រុះដែលកំពុងរស់នៅក្នុងបរិវេណសួន និងក្នុងតំបន់អង្គរ។ ការរៀបចំនេះ មានគោលបំណងចម្បងដើម្បីឱ្យភ្ញៀវទេសចរបានស្វែងយល់កាន់តែច្បាស់ពីដង្ហើមជីវិតរបស់សត្វលោក ដែលផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយធម្មជាតិ។ បន្ថែមពីនេះ ក៏មានការតាំងបង្ហាញពីសត្វព្រៃកម្រមួយចំនួនដែលកំពុងមានវត្តមានក្នុងតំបន់អង្គរ ដូចជា៖ សត្វភេ ទោចម្កុដ និងសត្វស្លាបចម្រុះប្រភេទ ដែលសុទ្ធសឹងជាសត្វទទួលបានការថែរក្សា និងអភិរក្សយ៉ាងយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា។

​ក្រៅពីពិព័រណ៍សត្វ និងសួនរុក្ខជាតិដែលមានស្រាប់ សួនរុក្ខជាតិអង្គរក៏បានបង្កើនសោភ័ណភាពបន្ថែមតាមរយៈការរៀបចំ សួនផ្កាកូលាប និង សួនកេសរកូល (ផ្កាឡំអង់) ដើម្បីផ្តល់នូវចំណីចក្ខុដ៏ស្រស់ត្រកាលសម្រាប់អ្នកទស្សនា។ ទន្ទឹមនឹងនោះ ក៏មានការរៀបចំតំបន់កម្សាន្តសម្រាប់កុមារ និងការតុបតែងលម្អតាមរចនាប័ទ្មបុណ្យចូលឆ្នាំ ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវទេសចរមកពីគ្រប់ទិសទី។

​គួររំឮកផងដែរថា សួនរុក្ខជាតិអង្គរត្រូវបានកែលម្អ និងបើកដំណើរការជាផ្លូវការកាលពីឆ្នាំ២០២២។ គិតមកទល់ពេលនេះ សួនទទួលបានភ្ញៀវទេសចរចូលទស្សនាប្រមាណជាង ៦០ម៉ឺននាក់ហើយ។ សួនរុក្ខជាតិអង្គរ បើកជូនសាធារណជនចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃពុធ ដល់ថ្ងៃចន្ទ (ឈប់សម្រាករៀងរាល់ថ្ងៃអង្គារ) ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៦:០០ល្ងាច៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm