អាមេរិក និងអ៊ីរ៉ង់ កំពុងស្វែងរកអ្នកបើកយន្តហោះចម្បាំងសហរដ្ឋអាមេរិកដែលបាត់ខ្លួន

2026/04/05 05:01:56 pm        72

កងម្លាំងអ៊ីរ៉ង់ កំពុងព្យាយាមស្វែងរកអ្នកបើកយន្តចម្បាំងសហរដ្ឋអាមេរិកម្នាក់ដែលបាត់ខ្លួន ក្រោយយន្តហោះចម្បាំងមួយគ្រឿង ត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសុក្រ ។

 អ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចម្បាំងអាមេរិក ២គ្រឿង គឺជាការវាយប្រហារដ៏កម្របំផុតមួយសម្រាប់សហរដ្ឋអាមេរិក ដែលមិនធ្លាប់កើតឡើងនោះទេអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ហើយការបាញ់ទម្លាក់នេះក៏បានបង្ហាញពីសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការបន្តវាយបកវិញ បើទោះបីជាលោកប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា សាធារណរដ្ឋអ៊ិស្លាមមួយនេះត្រូវបានកម្ទេចទាំងស្រុងក៏ដោយ ។ 

ការវាយប្រហារបានកើតឡើងក្នុងសប្តាហ៍ទី ៥នៃជម្លោះ បន្ទាប់ពីយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមបាញ់ស្រោចលើអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ។ 

មន្ត្រីអាមេរិកបាននិយាយថា អ៊ីរ៉ង់បាញ់ទម្លាក់យន្តហោះចម្បាំងប្រភេទ F15-E មួយគ្រឿងរបស់ខ្លួន កាលពីថ្ងៃសុក្រ ក្នុងនោះសមាជិកកងទ័ពម្នាក់ត្រូវបានជួយសង្គ្រោះ ហើយប្រតិបត្តិការស្វែងរកកងទ័ពអាមេរិកម្នាក់ទៀតកំពុងធ្វើឡើង ។ 

ខណៈពេលនោះដែរ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយថា ប្រព័ន្ធថ្មីរបស់ពួកគេ បានបាញ់ទម្លាក់ផងដែរយានដ្រូន ៣គ្រឿង និងមីស៊ីលតម្រង់គោលដៅ ២គ្រាប់ របស់សហរដ្ឋអាមេរិក ។

ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា យន្តហោះវាយប្រហារប្រភេទ A-10 របស់អាមេរិកមួយគ្រឿងទៀតបានធ្លាក់ បន្ទាប់ពីរងការបាញ់ប្រហារដោយកងកម្លាំងការពាររបស់អ៊ីរ៉ង់ ។

 លោក Houston Cantwell មន្រ្តីទ័ពអាកាសចូលនិវត្តន៍ និងជាអតីតអ្នកបើកយន្តហោះចម្បាំង F-16 របស់អាមេរិក បាននិយាយថា លើកចុងក្រោយដែលយន្តហោះចម្បាំងអាមេរិកត្រូវបានសត្រូវបាញ់ទម្លាក់ក្នុងការប្រយុទ្ធបែបនេះ គឺជាយន្តហោះប្រភេទ A-10 Thunderbolt II ក្នុងអំឡុងពេលនៃការឈ្លានពានរបស់អាមេរិកលើអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm