អ៊ុយក្រែន៖ ប្រធានសភាអឺរ៉ុបលោកស្រី Roberta Metsola បានថ្លែងអំណរគុណដល់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy សម្រាប់ការប្រយុទ្ធប្រឆាំងក្នុងគោលការណ៍ជាមូលដ្ឋាន ដែលទ្វីបនេះត្រូវបានការពារជាច្រើនសតវត្សរ៍មកហើយ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់ទីក្រុងគីវកាលពីថ្ងៃសុក្រ។

លោក Zelenskyy បានសំដែងការថ្លែងអំណរគុណ ដែលគណៈប្រតិភូសភាអឺរ៉ុបបានធ្វើទស្សនកិច្ចមកកាន់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងពេលមានសង្គ្រាម។ លោកនិយាយថា ដំណើរទស្សនកិច្ចមកអ៊ុយក្រែនគឺជាវីរភាព។ លោកស្រី Metsola និយាយថា អ៊ុយក្រែនត្រូវបានចាត់ទុកថាជាផ្នែកមួយនៃគ្រួសារអឺរ៉ុប៕
អត្ថបទ៖ ប៊ុនថន