ក្រុមមន្រ្តីការទូតនិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UN) បោះឆ្នោតលើសេចក្តីសម្រេចរៀបចំឡើងដោយប្រទេសបារ៉ែន ដើម្បីការពារការដឹកជញ្ជូនពាណិជ្ជកម្មក្នុង និងជុំវិញច្រកសមុទ្រ Hormuz ប៉ុន្តែប្រទេសប្រើសិទ្ធិវេតូចិន បានបញ្ជាក់ពីគោលជំហររបស់ខ្លួនយ៉ាងច្បាស់លាស់ចំពោះការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងណាមួយ ។
មន្រ្តីការទូត ២រូបនិយាយថា ជំនួបបស់ក្រុមប្រឹក្សាមានសមាជិក ១៥ប្រទេស ហើយនិងការបោះឆ្នោតលើសេចក្តីសម្រេច ត្រូវបានកំណត់ធ្វើឡើង ។

តម្លៃប្រេងបានហក់ឡើងខ្ពស់ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី ២៨ ខែកុម្ភៈ បង្កឲ្យមានជម្លោះរយៈពេលជាង ១ខែកន្លងមកនេះ ហើយនិងបានបិទច្រកសមុទ្រ Hormuz ស្ទើទាំងស្រុង ។
សូមបញ្ជាក់ថា អ៊ីរ៉ង់បានដាក់ការគ្រប់គ្រងលើផ្លូវដឹកជញ្ជូនដ៏សំខាន់ Hormuz ដែលគំរាមកំហែងដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោករង្គោះរង្គើ ដើម្បីសងសឹកចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល ដែលបានបង្កឲ្យមានសង្គ្រាមមជ្ឈិមបូព៌ារយៈពេលជាង ១ខែ ៕
