ក្រសួងការបរទេសអាមេរិក និយាយកាលពីថ្ងៃសៅរ៍ថា ភ្នាក់ងារសហព័ន្ធសហរដ្ឋអាមេរិក បានឃាត់ខ្លួនក្មួយស្រី និងចៅស្រីរបស់មេបញ្ជាការយោធាអ៊ីរ៉ង់លោក Qassem Soleimani ក្រោយលោករដ្ឋមន្រ្តីការបរទេស Marco Rubio ដកហូតកាតស្នាក់នៅអចិន្រ្តៃយ៍របស់ពួកគេ ។

ក្រសួងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកស្រី Hamideh Soleimani Afshar និងកូនស្រីរបស់គាត់បច្ចុប្បន្នស្ថិតក្នុងការឃុំឃាំងរបស់ក្រុមអនុវត្តច្បាប់គយ និងអន្តោប្រវេសន៍សហរដ្ឋអាមេរិក ក្រោយពេលលោក Rubio ដកហូតកាតស្នាក់នៅអចិន្រ្តៃយ៍របស់ពួកគេ ។
គួរឲ្យដឹងថា លោក Soleimani ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់សហរដ្ឋអាមេរិកកាលពីខែមករា ឆ្នាំ ២០២០ នៅទីក្រុងបាកដាដ អំឡុងអាណត្តិកាន់អំណាចលើកដំបូងរបស់លោកប្រធានាធិបតី Donald Trump ។
ក្រសួងការបរទេសសហរដ្ឋអាមេរិកនិយាយថា អ្នកស្រី Afshar បានគាំទ្ររដ្ឋាភិបាលអ៊ីរ៉ង់ និងការឃោសនារបស់ពួកគេ ហើយស្វាមីរបស់អ្នកស្រី Afshar ត្រូវបានហាមប្រាមពីការចូលទឹកដីសហរដ្ឋអាមេរិកផងដែរ ៕
