នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយនៅក្នុងសេចក្តីថ្លែងការណ៍បង្ហោះនៅលើបណ្តាញព័ត៌មានសង្គម Telegramកាលពីថ្ងៃសៅរ៍ថា អ៊ីស្រាអែល បានវាយប្រហាររោងចក្រគីមីឥន្ធនៈ និងរោងចក្រដែកថែបអ៊ីរ៉ង់ ។

លោកនិយាយថា លោកសន្យាថា ពួកយើងនឹងបន្តកម្ទេចរបបភេរវកម្មនៅទីក្រុងតេអេរ៉ង់ ហើយនោះគឺជាអ្វីដែលពួកយើងកំពុងធ្វើ ។
លោកបន្តថា ក្រោយពួកយើងបំផ្លាញសមត្ថភាពផលិតដែកថែប ៧០ភាគរយរបស់ពួកគេ ថ្ងៃនេះ ពួកយើងបានវាយប្រហាររោងចក្រគីមីឥន្ធនៈរបស់ពួកគេទៀត ។
សារព័ត៌មានរដ្ឋអ៊ីរ៉ង់ រាយការណ៍ថា ការវាយប្រហារតាមច្រកអាកាសលើតំបន់គីមីឥន្ធនៈ ស្ថិតនៅតំបន់ភាគនិរតីអ៊ីរ៉ង់ បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួស ។ ពួកគេនិយាយថា អគ្គិភ័យនៅទីនោះ ត្រូវបានពន្លត់ ។
អ្នកនាំពាក្យយោធាអ៊ីស្រាអែល និយាយថា រោងចក្ររងការវាយប្រហារ ផលិតសម្ភារៈសម្រាប់គ្រឿងផ្ទុះ និងមីស៊ីល ៕
