សហគមន៍ខ្មែរអ៊ិស្លាមតែងបណ្ដុះគំនិតយុវជនឲ្យស្រឡាញ់សន្តិភាព សាមគ្គីភាព និងខិតខំរៀនសូត្រ

2026/04/05 10:38:51 pm        197

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានថ្លែងថា សហគមន៍អ៊ិស្លាមនៅកម្ពុជា គឺតែងតែបណ្ដុះគំនិតដល់យុវជនជំនាន់ក្រោយ ត្រូវស្រឡាញ់ថែរក្សាសន្តិភាព មានសាមគ្គភាពផ្ទៃក្នុង និងខិតខំរៀនសូត្រ ដើម្បីយកចំណេះដឹងចូលរួមអភិវឌ្ឍន៍ជាតិ ។

 ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ មានប្រសាសន៍ថា ជាការពិតយុវជន គឺជាទំពាំងស្នងឫស្សី ខណៈពួកគេទទួលបានការផ្ដល់ឱកាសយ៉ាងធំធេង ពីសំណាក់រាជរដ្ឋាភិបាល តាំងពីអាណត្តិមុន រហូតមកដល់រាជរដ្ឋាភិបាលបច្ចុប្បន្ន បានសិក្សារៀនសូត្រ ហើយទទួលបានចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។

 ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា មួយវិញទៀត ក្នុងនាមជាយុវជន ក៏ត្រូវតែខិតខំថែរក្សានូវកេរដំណែល ដែលថ្នាក់ដឹកនាំ និងចាស់​ៗជំនាន់មុន បានបន្សល់ទុកឲ្យ ដែលក្នុងនោះ មានសមិទ្ធផលនានា ជាពិសេសសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ហើយតាមរយៈការរក្សាសន្តិភាពនេះ គឺត្រូវមានសាមគ្គីភាព មិនឈ្លោះប្រកែកគ្នា រហូតធ្វើឲ្យមានការបែកបាក់ជាតិ បែកបាក់សាសនា ហើយមួយវិញទៀត ក្នុងសម័យកាលនៃការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យា យុវជនក៏ត្រូវផ្ទៀងផ្ទាត់ព័ត៌មានឲ្យបានគ្រប់ជ្រុយជ្រោយ ហើយមិនត្រូវចែកចាយនូវខ្លឹមសារ ឬព័ត៌មានដែលមានលក្ខណៈញុះញង់ ធ្វើឲ្យប្រទេសជាតិមានចលាចល ។

 ជាមួយនេះ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានអំពាវនាវដល់សហគមន៍ខ្មែរអ៊ិស្លាមទាំងអស់ ត្រូវតបស្នងសងគុណ ចំពោះគុណបំណាច់ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាតឲ្យបានប្រតិបត្តិប្រពៃណី ដោយគ្មានការរើសអើង រួមទាំងបានផ្ដល់សិទ្ធិ និងការលើកទឹកចិត្តផ្សេងៗ ទាំងការបម្រើការងារក្នុងវិស័យសាធារណរបស់រដ្ឋ និងកិច្ចការនយោបាយជាដើម ។

 បើតាមឯកឧត្តម រ៉ូហ្វី អូស្មាន ប្រធានសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា រាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងបេសកកម្មរបស់ខ្លួន សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា បានចូលរួមក្នុងការងារជាច្រើន ដើម្បីជួយដល់សង្គម ក្នុងនោះមានកិច្ចការមនុស្សធម៌ ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សមត្ថភាព ការកសាងភាពជាអ្នកដឹកនាំ និងបំណិតជីវិត បរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ការលើកកម្ពស់វិស័យកីឡា ការអប់រំសុខភាព ការអប់រំសីលធម៌ និងការចាប់យកបច្ចេកវិទ្យាឌីជីថល ជាពិសេសបញ្ញាសិប្បនិម្មិត (AI) ។

 ឯកឧត្តមបានបន្តថា បច្ចុប្បន្នសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា មានសមាជិកចំនួន ១ ៥៦៨នាក់ ដែលជាកម្លាំងចលករដ៏សំខាន់ ដើម្បីចូលរួមការងារជួយដល់សង្គម ហើយសមាគមនឹងបន្តបេសកកម្មការងារស្នូលរបស់ខ្លួន និងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន និងឈានឆ្ពោះទៅមុខជានិច្ច ក្រោមមាគ៌ារដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm