អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles

2026/04/06 12:27:39 am        72

កាលពីថ្ងៃសៅរ៍ (ទី៤ ខែមេសា ឆ្នាំ២០២៦) មន្ត្រីបានប្រាប់ឲ្យដឹងថា ភ្នាក់ងារសហព័ន្ធអាមេរិក បានចាប់ខ្លួនក្មួយស្រី និងចៅស្រីរបស់សពមេបញ្ជាការយោធាអ៊ីរ៉ង់ លោក Qassem Soleimani បន្ទាប់ពីអ្នកការទូតជាន់ខ្ពស់របស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump គឺលោក Marco Rubio បានដកហូតឋានៈជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់របស់អ្នកទាំង២។

ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «លោកស្រី Hamideh Soleimani Afshar និងកូនស្រីរបស់គាត់ ឥឡូវនេះកំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់ការិយាល័យអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក ឬ ICE»។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់លោក លើបណ្ដាញសង្គម រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio បានបញ្ជាក់ថា ទាំងម្តាយ និងកូនស្រីនេះ កំពុង «រង់ចាំការឲ្យចាកចេញ» ពីសហរដ្ឋអាមេរិក ជាការវិវត្តមួយដែលបានកើតឡើងបន្ទាប់ពីយោធាអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមធ្វើសង្គ្រាម លើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ដោយផ្នែកខ្លះលើកឡើងពីប្រវត្តិឧបត្ថម្ភភេរវកម្មរបស់អ៊ីរ៉ង់។

ហេតុការណ៍កាលពីថ្ងៃសៅរ៍នេះ ទាក់ទងនឹងលោកស្រី Soleimani Afshar ក៏បានកើតឡើងផងដែរ ខណៈដែលរដ្ឋបាលរបស់លោក Trump បានស្វែងរកការដកហូតឋានៈអន្តោប្រវេសន៍ស្របច្បាប់របស់បុគ្គលដែលខ្លួនបានកំណត់ថា មានទំនាក់ទំនងជាមួយសត្រូវរបស់សហរដ្ឋអាមេរិក។

មន្ត្រីបានចោទប្រកាន់ថា លោកស្រី Soleimani Afshar បានបង្ហាញការអបអរ ចំពោះការវាយប្រហារដោយយោធា លើបុគ្គលិកអាមេរិក និងបានសរសើរមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្លាប់អ្នកកាន់តំណែងមុនរបស់លោក គឺលោក Ayatollah Ali Khamenei អំឡុងការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ នៅដើមដំបូងនៃសង្គ្រាម។ ពួកគេក៏បានចោទប្រកាន់លោកស្រីថា បានដាក់ឈ្មោះសហរដ្ឋអាមេរិកថា ជា «បិសាចដ៏ធំ»។

សេចក្តីថ្លែងការណ៍ ពាក់ព័ន្ធនឹងលោកស្រី Soleimani Afshar អះអាងបន្ថែមទៀតថា លោកស្រីបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ទាំងដែលលោកស្រីរស់នៅក្នុងទឹកដីអាមេរិក។ ហើយមន្ត្រីបានបញ្ជាក់ថា បន្ថែមពីលើការដកហូតឋានៈជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់ ឬកាតបៃតង (Green Card) សម្រាប់លោកស្រី Soleimani Afshar និងកូនស្រី ស្វាមីរបស់លោកស្រីក៏ត្រូវបានហាមឃាត់ជាផ្លូវការមិនឲ្យចូលសហរដ្ឋអាមេរិកផងដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        212
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        200
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        198

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm