ព្រះខ័នរាជ ត្រូវការ ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីគ្រងជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦

2026/04/06 03:28:25 pm        233

ក្រុមព្រះខ័នរាជស្វាយរៀង កាន់តែខិតជិតបំផុត ក្នុងការក្លាយជាជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ជាថ្មី ពោលគឺត្រូវការច្រើនបំផុតត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ក្រោយយកឈ្នះលើភ្នំពេញក្រោន រហូតដល់ ៤-១ ក្នុងជំនួបជុំទី៣ នៃវគ្គសន្សំពិន្ទុ សប្ដាហ៍ទី២៧ នៅកីឡដ្ឋានភ្នំពេញក្រោន កាលពីចុងសប្ដាហ៍កន្លងទៅ។

នេះគឺជាលទ្ធផលមួយគួរឲ្យភ្ញាក់ផ្អើល ដែលអ្នកគាំទ្រស្ទើរមិនគួរឲ្យជឿថា ព្រះខ័នរាជស្វាយរៀង អាចយកឈ្នះភ្នំពេញក្រោន ច្រើនគ្រាប់ ដ្បិតពួកគេ ត្រូវត្រៀមការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ-ជើងទី១ នៃពានរង្វាន់ AFC Challenge League 2025/26 ទល់នឹងក្រុម Manila Digger របស់ហ្វីលីពីន នាថ្ងៃទី៩ ខែមេសាសប្ដាហ៍នេះ។

ជំនួបនៅទឹកដីក្រុមសិង្ហក្រហមនេះ ព្រហខ័នរាជស្វាយរៀង រកបាន ៤គ្រាប់ជាបន្ដបន្ទាប់ ដោយកីឡាករ Patrick Robson ២គ្រាប់ នៅនាទី៣៧ និងនាទី៦៩, កីឡាការិនី សារ៉េត គ្រីយ៉ា នៅនាទទី៤១+១ និងកីឡាករ ញាណ សុស៊ីដាន នៅនាទី៥៧ ។ រីឯគ្រាប់បាល់បញ្ចប់ឱកាស Clean Sheet របស់ក្រុមភ្ញៀវ គឺជាគ្រាប់បាល់ភ្លាត់ចូលទីខ្លួនឯង (Own Goal) ដោយកីឡាករ Shields Connor Jon នៅនាទី៨០ ដែលជួយឲ្យភ្នំពេញក្រោន វាយបកបាន ១គ្រាប់មុនបញ្ចប់។

ជ័យជម្នះនេះ នាំឲ្យព្រះខ័នរាជស្វាយរៀង បន្ដឈរកំពូលតារាងមាន ៦២ពិន្ទុ គ្រាដែលភ្នំពេញក្រោន បន្ដឈរលេខ២ មាន ៤៧ពិន្ទុ ពោលគឺមានគម្លាតរហូតដល់ ១៥ពិន្ទុ ដែលបានបញ្ចប់ឱកាសប្រជែងពានរបស់បេក្ខភាព Top-6 ផ្សេងទៀត ហើយភ្នំពេញក្រោន ក៏ស្ទើរតែអស់ឱកាសផងដែរ ទោះបីក្រុមនីមួយៗ នៅសល់ ៥ប្រកួតក្នុងដៃក៏ដោយ ព្រោះក្រុមលោក McConkey Matthew ត្រូវការត្រឹម ១ពិន្ទុទៀតប៉ុណ្ណោះ ដើម្បីក្លាយជាជើងឯកលីគកំពូលកម្ពុជា រដូវកាលនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះការបរាជ័យរបស់ភ្នំពេញក្រោន មិនត្រឹមតែធ្វើឲ្យឱកាសប្រជែងពានស្ទើរបាត់បង់នោះទេ សូម្បីកៅអីលេខ២ ក៏ប្រឈមនឹងការរបូតដែរ បន្ទាប់ពីអង្គរថាយហ្គឺរ បានរំកិលមកឈរលេខ៣ និងមាន ៤៤ពិន្ទុ ក្រោយពួកគេបានយកឈ្នះក្រុមណាហ្គាវើលដ៏ ៣-១ ដែលធ្វើឲ្យណាហ្គាវើលដ៏ រក្សា ៤២ពិន្ទុក្នុងដៃ បន្ដឈរលេខ៤ ។ រីឯបឹងកេត ក៏នៅមានឱកាសណ្ដើមជើងឯករងដូចគ្នា ទោះបីប្រកួតចុងក្រោយ បានត្រឹមស្មើ អឹមអូអាយ កំពង់ដេវ៉ា ២-២ យ៉ាងណាក្ដី ដោយបច្ចុប្បន្នពួកគេមាន ៤១ពិន្ទុ ឈរលេខ៥ លើក្រុម អឹមអូអាយ កំពង់ដេវ៉ា ដែលរក្សាកៅអីលេខ៦ មាន ៣៤ពិន្ទុ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm