មេដឹកនាំអ៊ុយក្រែន បង្ហាញក្ដីបារម្ភជាថ្មីថាការអូសបន្លាយសង្គ្រាមមជ្ឈិមបូព៌ាអាចប៉ះពាល់ការគាំទ្រពីអាមេរិកលើប្រទេសខ្លួន

2026/04/06 03:51:34 pm        167

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសម្តែងការព្រួយបារម្ភជាថ្មីទៀតថា ការអូសបន្លាយសង្គ្រាមកាន់តែដ៏យូររវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់អាចប៉ះពាល់ដល់គាំទ្ររបស់អាមេរិកចំពោះអ៊ុយក្រែនបន្ថែមទៀត ខណៈអាទិភាពជាសកលរបស់ទីក្រុងវ៉ាស៊ីនតោនផ្លាស់ប្តូរ ហើយទីក្រុងគីវកំពុងត្រៀមខ្លួនសម្រាប់ការកាត់បន្ថយការដឹកជញ្ជូនមីស៊ីលការពារដែនអាកាស Patriot ដែលត្រូវការចាំបាច់។

លោក Zelenskyy បាននិយាយទៅកាន់សារព័ត៌មាន AP ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយកាលពីចុងសប្ដាហ៍នេះ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ថា អ៊ុយក្រែនត្រូវការប្រព័ន្ធការពារដែនអាកាស Patriot បន្ថែមទៀតដែលផលិតដោយសហរដ្ឋអាមេរិក ដើម្បីជួយទប់ទល់នឹងការវាយប្រហារប្រចាំថ្ងៃរបស់រុស្ស៊ី។

ការវាយប្រហារឥតឈប់ឈររបស់រុស្ស៊ីលើតំបន់ទីក្រុងនៅពីក្រោយសមរភូមិ បន្ទាប់ពីការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែនជាងបួនឆ្នាំមុន បានសម្លាប់ជនស៊ីវិលរាប់ពាន់នាក់។ រុស្ស៊ី ក៏បានកំណត់គោលដៅការផ្គត់ផ្គង់ថាមពលរបស់អ៊ុយក្រែន ដើម្បីរំខានដល់ការផលិតឧស្សាហកម្មយានដ្រូន និងមីស៊ីលដែលទើបបង្កើតថ្មីៗរបស់អ៊ុយក្រែន ខណៈក៏ធ្វើឲ្យជនស៊ីវិលខ្វះកម្ដៅ និងទឹកប្រើប្រាស់ក្នុងរដូវរងាផងដែរ។

លោក Zelenskyy បាននិយាយថា ពួកលោកត្រូវទទួលស្គាល់ថា សព្វថ្ងៃនេះ អ៊ុយក្រែនមិនមែនជាអាទិភាពទៀតទេ។ នោះហើយជាមូលហេតុដែលរូបលោកខ្លាចថាសង្គ្រាម អ៊ីរ៉ង់ដែលនៅតែអូសបន្លាយនឹងផ្តល់ឱ្យពួកលោកនូវការគាំទ្រតិចជាងមុន។គួរឲ្យដឹងថានេះមិនមែនជាលើកទី១ទេដែលមេដឹកនាំអ៊ុយក្រែនរូបនេះត្អូញត្អែរពីការបាត់បង់ការគាំទ្រពីអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm