យានដ្រូនរបស់អ៊ុយក្រែន ត្រូវបានដាក់កំហុសចំពោះការលិចនាវាដឹកទំនិញ ខណៈការនាំចេញប្រេងរបស់រុស្ស៊ីត្រូវបានរំខាន

2026/04/06 04:08:30 pm        174

មន្ត្រីម្នាក់ដែលត្រូវបានលើកបន្តុបដោយរុស្ស៊ី បាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមេសា នាវាដឹកទំនិញមួយគ្រឿងដែលផ្ទុកស្រូវសាលី បានលិចនៅសមុទ្រ Azov បន្ទាប់ពីរងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ខណៈរបាយការណ៍ដាច់ដោយឡែក បានបង្ហាញពីការរំខាននៅបន្តចំពោះហេដ្ឋារចនាសម្ព័ន្ធនាំចេញប្រេងរបស់រុស្ស៊ី។

លោក Vladimir Saldo ប្រមុខតំបន់ Kherson របស់អ៊ុយក្រែនដែលគ្រប់គ្រងដោយរុស្ស៊ី ត្រូវបានតែងតាំងដោយទីក្រុងមូស្គូ បាននិយាយថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន ប៉ុន្តែទើបតែត្រូវបានគេដឹងកាលពីថ្ងៃអាទិត្យបន្ទាប់ពីអ្នកនៅរស់រានជីវិត បានទៅដល់ឆ្នេរ។ លោក បានចោទប្រកាន់អ៊ុយក្រែនថា បានធ្វើ «ការវាយប្រហារភេរវកម្ម» លើនាវា ទោះបីជាទីក្រុងគីវ មិនបានធ្វើអត្ថាធិប្បាយក៏ដោយ។

លោក Saldo បាននិយាយថា នាវាដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជានា Volgo-Balt បានលិចបន្ទាប់ពីការវាយប្រហារ ដោយបង្ខំឱ្យក្រុមនាវិក បោះបង់ចោលនាវា។

សមាជិកនាវិកចំនួន៩នាក់ ដែលសុទ្ធតែជាជនជាតិរុស្ស៊ី ក្រោយមកត្រូវបានគេរកឃើញថានៅមានជីវិតរស់ នៅជិតភូមិ Strilkove ក្នុងតំបន់ Kherson។ ជំនួយការម្នាក់របស់កាពីទែននាវា ត្រូវបានសម្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន ខណៈកាពីទែននាវា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។លោក Saldo បាននិយាយថា «នេះពុំមែនជាករណីដំបូងដែលអ៊ុយក្រែនបានវាយប្រហារលើនាវាដឹកទំនិញនៅក្នុងដែនទឹកអព្យាក្រឹតនោះទេ ហើយនឹងមានការឆ្លើយតបចំពោះឧក្រិដ្ឋកម្មនេះ»។

ដោយឡែក កំពង់ផែបាល់ទិកដ៏សំខាន់របស់រុស្ស៊ី Ust-Luga បានបន្តការផ្ទុកប្រេងឆៅឡើងវិញបន្ទាប់ពីការរំខានជាច្រើនថ្ងៃដែលបណ្តាលមកពីការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg News។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm