អ៊ុយក្រែន៖ ទីក្រុងជាច្រើននៅជិតរដ្ឋធានីអ៊ុយក្រែនបានរងការបំផ្លាញធ្ងន់ធ្ងរ ដោយការបាញ់ផ្លោងរបស់រុស្ស៊ី។ ពលរដ្ឋនិយាយថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីបានបំផ្លាញមជ្ឈមណ្ឌលវប្បធម៌ និងលំនៅឋានជាច្រើននៅក្នុងតំបន់របស់ពួកគេ។

នៅតំបន់ផ្សេងៗទៀតនៅជិតទីក្រុងគីវ ប្រជាជនក្នុងតំបន់បាននិយាយថា មនុស្សប្រមាណ ៣០នាក់នៅតែស្ថិតក្នុងតំបន់មិនចាកចេញនោះទេ។ អគ្គសេនាធិការរបស់ប្រទេសអ៊ុយក្រែននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសដណ្តើមបានការគ្រប់គ្រងមកវិញនូវភូមិចំនួន ២៩កន្លែងនៅក្នុងតំបន់ទីក្រុងគីវ និងទីក្រុង Chernihiv ជាកន្លែងដែលរុស្ស៊ីបានដកកងទ័ពមួយចំនួនចេញ។ អគ្គសេនាធិការនិយាយកាលពីថ្ងៃសុក្រថា យោធារុស្ស៊ីនៅភាគឦសាននៅតែបន្តរារាំង និងបានបាញ់ផ្លោងលើទីក្រុង Chernihiv និង Kharkiv៕
អត្ថបទ៖ ប៊ុនថន