សម្ដេចតេជោ សង្ឃឹមថា សមាគមន៍ជនជាតិខ្មែររស់នៅប្រទេសជប៉ុននឹងអាចរក្សាបាននិរន្តរភាព និងពង្រីកសាមគ្គីនៅក្នុងសហគមខ្មែររស់នៅប្រទេសជប៉ុន

2026/04/06 12:34:30 pm        99

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានក្ដីសង្ឃឹមថា សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាននិរន្តរភាព និងពង្រីកសាមគ្គីនៅក្នុងសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីសង្ឃឹមបែបនេះ ក្នុងឱកាស អនុញ្ញាតឱ្យក្រុមការងារសមាគមន៍ជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដឹកនាំដោយ លោក ហៃ វណ្ណា ចូលជួបសម្តែងការគួរសមនៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភាជាតិ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះលោក ហៃ វណ្ណា និងសហការី ដែលបង្កើតនូវសមាគមន៍នេះឡើងក្នុងគោលដៅ ដើម្បីពង្រឹងនូវចំណងសាមគ្គីភាពរបស់ប្រជាជនខ្មែរដែលរស់នៅប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ លោក ហៃ វណ្ណា បានសម្ដែងនូវការអរគុណជា អនេកប្បការចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការីបានជួបសម្ដែងការគួរសម និងរាយការណ៍នៅក្នុងឱកាសនេះ។

ក្នុងឱកាសនោះ លោក ហៃ វណ្ណា បានរាយការណ៍អំពីវឌ្ឍនភាពរបស់សមាគមជនជាតិខ្មែររស់នៅប្រទេសជប៉ុន និងសកម្មភាពការងារមួយចំនួនដែលសមាគមន៍នេះសម្រេចបាននាពេលកន្លងមក ជាពិសេសគឺគោលដៅរបស់សមាគម ក្នុងការពង្រឹងនូវចំណងសាមគ្គីភាពរវាងខ្មែរ និងខ្មែររស់នៅប្រទេសជប៉ុន និងការជួយជ្រោមជ្រែងទៅលើផ្នែកផ្សេងៗទៀតរបស់សហគមន៍ខ្មែរដែលកំពុងរស់នៅប្រទេសជប៉ុននោះ។

សម្ដេចតេជោ ក៏បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពរបស់សមាគម ហើយសម្ដេចក៏បានសង្គត់ធ្ងន់ចំពោះការបង្កើតសមាគមន៍នេះ ដោយសម្ដេចបញ្ជាក់ថា ការបង្កើតគឺជារឿងមួយលំបាកហើយ ក៏ប៉ុន្ដែរឿងសំខាន់មួយទៀតនោះ គឺការរក្សាឱ្យបាននូវនិរន្តរភាពនៃសមាគមន៍នេះ។

សម្ដេចតេជោ សង្ឃឹមថា សមាគមន៍ជនជាតិខ្មែររស់នៅប្រទេសជប៉ុន ដែលដឹកនាំដោយលោក ហៃ វណ្ណា នឹងអាចរក្សាបាននូវនិរន្តរភាព ហើយអាចពង្រីកនូវការសាមគ្គីនៅក្នុងសហគមន៍ខ្មែររស់នៅប្រទេសជប៉ុន៕

អត្ថបទដែលទាក់ទង

កម្ពុជាផ្តើមអនុវត្តកម្មវិធីសហគ្រិនបច្ចេកវិទ្យាអាកាសធាតុ ជំរុញអាជីវកម្មប្រើប្រាស់​ថាមពល​ស្អាតបៃតង
2026/04/06 01:53:02 pm        1
ក្រសួង ស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០
2026/04/06 01:42:47 pm        1
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
2026/04/06 01:36:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាផ្តើមអនុវត្តកម្មវិធីសហគ្រិនបច្ចេកវិទ្យាអាកាសធាតុ ជំរុញអាជីវកម្មប្រើប្រាស់​ថាមពល​ស្អាតបៃតង

2026/04/06 01:53:02 pm
​ក្រសួង ស្ថាប័នពាក់ព័ន្ធ បើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០
2026/04/06 01:42:47 pm
​បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
2026/04/06 01:36:07 pm
​កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម
2026/04/06 01:32:45 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង
2026/04/06 01:18:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 06:57:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am