វិនិយោគិនមីយ៉ាន់ម៉ាចំនួន ៣០ក្រុមហ៊ុន មកសិក្សាស្វែងយល់ និងឱកាសវិនិយោគនៅកម្ពុជា

2026/04/06 07:40:07 pm        341

វិនិយោគិនមីយ៉ាន់ម៉ាចំនួន ៣០ ក្រុមហ៊ុន មកសិក្សាស្វែងយល់ និងឱកាសវិនិយោគនៅកម្ពុជា ដោយបានចាប់អារម្មណ៍យ៉ាងខ្លាំង លើការវិនិយោគវិស័យសក្តានុពលមួយចំនួន ក្រោម​បរិយា​កាស​អំណោយ​ផលផ្តល់នូវទំនុកចិត្តដល់ការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។

សមាគមសហគ្រិនវីម៉ូកម្ពុជា សហប្រតិបត្តិការជាមួយដៃគូ IMU នៅចុងសប្តាហ៍កន្លងមកនេះ បាន​ទទួល​ស្វាគមន៍វត្តមាន ប្រតិភូវិនិយោគិនមីយ៉ាន់ម៉ាប្រមាណ ៣០ ក្រុមហ៊ុន បាន​អញ្ជើញ​មក​សិក្សា​ស្វែង​យល់ អំពីសក្តានុពលវិនិយោគនៅកម្ពុជា ក្រោម បរិយាកាសអំណោយផល មាន​គោល​​នយោបាយបើកចំហរ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសដៃគូផ្សេងៗ ដែលបាននិងកំពុងជំរុញដល់ការធ្វើពាណិជ្ជកម្មទៅកាន់ពិភពលោក។

ក្នុង​ជំនួបនេះ, ឯកឧត្តមបណ្ឌិត ណុប នរិន្ទ ប្រធានកិត្តិយសសមាគមសហគ្រិនវីម៉ូកម្ពុជា បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ វត្តមានប្រតិភូវិនិយោគិនប្រទេសមីយ៉ាន់ម៉ា ដែលបាន​អញ្ជើញ​មក​ទស្សន​កិច្ច និងសិក្សាស្វែងយល់អំពីឱកាសវិនិយោគនៅកម្ពុជា ព្រម ទាំង​បាន​លើក​ឡើង​អំពី​ការ​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមបរិយាកាសសុខសន្តិភាព ស្ថិរភាពនយោបាយ និងក្រោមលំនឹងម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ, ក្នុងនោះឯកឧត្តមក៏បានលើកឡើង អំពីកត្តាអំណោយផល និងការទាក់ទាញវិនិយោគិនឱ្យ មកបណ្តាក់ទុននៅកម្ពុជា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល សម្របសម្រួលដល់ការធ្វើធុរកិច្ចគ្រប់បែបយ៉ាង ដល់វិស័យឯកជន។

ឯកឧត្តមបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា លើកឡើងផងផងដែថា ជុំវិញការវិនិយោគនេះ កម្ពុជាបាននិង កំពុងជម្រុញប្រតិបត្តិការកាន់តែទូលាយ និងងាយស្រួល លើកកម្ពស់ដល់ធុរកិច្ច និងវិនិយោគិន សម្រាប់ឱកាសវិនិយោគ និងការធ្វើ ពាណិជ្ជកម្មផ្សេងៗ ពោលគឺទីផ្សាររបស់កម្ពុជាគឺជាទីផ្សារថ្មីមួយមានឱកាសច្រើន ជាពិសេសកម្ពុជាបាននិងកំពុងជំរុញបណ្តុះបណ្តាល ជំនាញដល់យុវជន និងមានកំលាំងពលកម្មវ័យក្មេងច្រើន ព្រមទាំងមានកិច្ចសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសផ្សេងៗ សម្រាប់ ជំរុញដល់ទីផ្សារនាំចេញ។

សូមបញ្ជាក់ថា ក្នុងជំនួបនេះ សហគ្រិននៃប្រទេសទាំងពីរ បានផ្គូផ្គងពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ា, ការផ្លាស់ប្ដូរបទពិសោធន៍ កសាង មិត្តភាព បង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការ, កសាងបណ្ដាញទំនាក់ទំនងសហគ្រិនកម្ពុជា-មីយ៉ាន់ម៉ា, ការផ្លាស់ប្ដូរបទពិសោធន៍ អាជីវកម្ម, ផ្គូផ្គងអាជីវកម្មទៅវិញទៅមក និងពង្រីកការបណ្ដាញពាណិជ្ជកម្ម ដើម្បីរួមចំណែកដល់ការធ្វើពាណិជ្ជកម្មទ្វេភាគីនៃប្រទេស ទាំងពីរ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm