សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញប្រារព្ធពិធីជូនពរ និងអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តស្វាយរៀង

2026/04/06 01:18:07 pm        88

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

នៅក្នុងពិធីនេះ ក៏បានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនឹងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ជួសមុខឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម និងក្នុងនាម សម្តេចផ្ទាល់សូមសម្តែងការអបអរសាទរ និងទទួលស្វាគមន៍យ៉ាង កក់ក្តៅចំពោះ គណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកចូលរួម និងអបអរសាទរនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សម្តេចបានបន្តថា កន្លងមកប្រទេសយើងទាំងពីរបានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិនៃប្រទសរៀងៗខ្លួន។ សកម្មភាពទាំងនេះ គឺបានបង្ហាញនូវទឹកចិត្តដ៏ជ្រាលជ្រៅនៃប្រទេសទាំងពីរ។ កម្ពុជា-វៀតណាម គឺជាអ្នកភូមិផងរបងជាមួយគ្នា ដែលមានប្រវត្តិសាស្ត្រតស៊ូរួមគ្នា ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដើម្បីបុព្វហេតុឯករាជ្យ សន្តិភាព និងការរីកចម្រើន។ យើងតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧មករា១៩៧៩ ។

សម្តេច ម៉ែន សំអនបានបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជាន កម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ប្រទេសចាប់តាំងពីអណ្តតិទី១ ដល់ទី ៦ រួមមាន ៖ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ រហូតដល់ អាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងបានបោះជំហានទៅមុខយ៉ាងស្វាហាប់ដោយទទួលបាន លទ្ធផលគួរជាទីមោទៈក្នុងរយៈពេលជិត ៣ឆ្នាំកន្លងមកនេះ។

ជាមួយគ្នានេះ ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានសហការ និងទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយខេត្តតៃនិញ តាមរយៈ ការជម្រុញការងាររដ្ឋបាល ការងារសហប្រតិបត្តិការ និងការពូនជ្រំ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំនិងយូរអង្វែងផងដែរ។

សម្តេចបានបន្តថា កន្លងមកនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្រោមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ទោះបីជាស្ថានភាពពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាពរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរនៅតែរឹងមាំ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ បានផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនយើងទាំងសងខាង។

ឆ្លៀតក្នុងឱកាសនោះ សម្តេចម៉ែន សំអនក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀងដែលបាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ រួមមានខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យនិង ខេត្តសៀមរាប ដេីម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ៕

អត្ថបទដែលទាក់ទង

ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm        1
​ មន្រ្ដីជាន់ខ្ពស់ គ.ប.ឆ.ប៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា
2026/04/06 08:28:35 pm        1
អាជ្ញាធរភ្នំពេញ និង ស.ស.យ.ក. ប្រជុំពង្រឹងកិច្ចការសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្ត
2026/04/06 06:58:23 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm
​ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm
​ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm
​អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
2026/04/06 08:40:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 06:57:44 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am