ក្រិក៖ ប្រទេសក្រិកបានអញ្ជើញដៃគូអង្គការ NATO និងសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យចូលរួមក្នុងសមយុទ្ធកងទ័ពអាកាសប្រចាំឆ្នាំ ដែលចាប់ផ្ដើមកាលពីថ្ងៃសុក្រនៅមូលដ្ឋានទ័ពអាកាស Andravida ក្បែរទីក្រុង Kalamata ភាគខាងត្បូង។ រដ្ឋមន្ត្រីក្រសួងការពារជាតិក្រិកលោក Nikos Panagiotopoulos បាននិយាយថា សមយុទ្ធយោធារួមគ្នាបានផ្ញើសារដ៏រឹងមាំ ចំពោះដំណោះស្រាយក្នុងពេលរុស្ស៊ីកំពុងវាយលុកលើអ៊ុយក្រែន។

លោក Geoffrey Pyatt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសក្រិកបាននិយាយថា សមត្ថភាពរបស់ប្រទេសក្នុងការនាំយកសម្ព័ន្ធមិត្ត NATO រួមគ្នាគឺសំខាន់ជាងពេលណាទាំងអស់នាពេលនេះ។ ប្រទេសបារាំង សហរដ្ឋអាមេរិក អ៊ីស្រាអែល អ៊ីតាលី ស្លូវេនី និងប្រទេសស៊ីបបានបញ្ជូនយន្តហោះមកចូលរួមក្នុងសមយុទ្ធ Iniochos 2022 រយៈពេល ១០ថ្ងៃដែលធ្វើឡើង ខណៈទីក្រុង Athens បន្តកម្មវិធីទំនើបកម្មយោធាដែលមានតម្លៃរាប់ពាន់លានអឺរ៉ូ។
បុគ្គលិកយោធាមកពីប្រទេសអាល់បានី អេហ្ស៊ីប អូទ្រីស ម៉ាសេដូនាខាងជើង ចក្រភពអង់គ្លេស ឥណ្ឌា កាណាដា ក្រូអាត គុយវ៉ែត ម៉ារ៉ុក និងអារ៉ាប៊ីសាអូឌីតបានចូលរួមជាអ្នកសង្កេតការណ៍។ ប្រទេសបារាំងកំពុងចូលរួមជាមួយយន្តហោះ Rafale ជំនាន់ថ្មីដែលប្រទេសនេះបានលក់ទៅឲ្យប្រទេសក្រិកកាលពីពេលថ្មីៗ ហើយសហរដ្ឋអាមេរិកបានបញ្ជូនមកនូវយន្តហោះដ្រូន F-15 និង MQ-9 Reaper៕
អត្ថបទ៖ ប៊ុនថន