កម្ពុជាប្រឹងប្រែងបង្កើនសមត្ថភាពប្រកួតប្រជែង តាមរយៈការកាត់បន្ថយថ្លៃភស្តុភារកម្ម

2026/04/06 09:43:56 pm        234

រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយ​ផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេស​ការ​ស្វែង​រក​វិធា​នការ​កាត់​បន្ថយ​ថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈ​វិស័យ​ឯកជន​បានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បី​បង្កើន​សមត្ថ​ភាព​ប្រកួតប្រជែងរបស់កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ជាតិ​ភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណ​ការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ព្រម​ទាំង​ក្រសួង-​ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូប។

កិច្ចពិភាក្សានេះ ផ្តោតលើវឌ្ឍនភាពនៃ ការសិក្សាប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ​ដើម្បីជាជំនួយយុទ្ធសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល និង​ជា​មូល​ដ្ឋានផ្អែកលើភស្តុភារកម្ម និងសូចនាករជាក់ស្តែងដែលអាចវាស់វែងបាន។ ក្នុង​កិច្ច​ប្រជុំ​នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងវិធានការ កាត់បន្ថយតម្លៃភស្តុភារកម្មរបស់កម្ពុជា ដើម្បីអាចរក្សាភាពប្រកួតប្រជែង និង​ភាព​ទាក់ទាញវិនិយោគពីបរទេសឱ្យកាន់តែរីកចម្រើន។

ឧកញ៉ា ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) ដែលបាន​ចូល​រួម​កិច្ច​ប្រជុំ​នា​ព្រឹក​នេះ បានបង្ហាញ​ការគាំទ្ររាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើត​ក្រប​ខណ្ឌ​នៃ​រៀប​ចំ​ប៉ាណូ​ឡិកា​ភស្តុភារ​កម្ម ហើយ សមាគម CLA បានប្តេជ្ញានឹងចូលរួមសហការជាមួយក្រសួង-ស្ថាប័ន​ពាក់​ព័ន្ធ​នូវ​ការ​ផ្តល់​ធាតុ​ចូលបន្ថែមទៀត ដើម្បីរក្សាភាពលើក​កម្ពស់​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​វិស័យនេះ។

ដើម្បីផ្តល់ជំនឿចិតដល់វិនិយោគិន និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យភស្តុភារកម្ម រាជរដ្ឋាភិបាលកំពុងមមាញឹកក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម»។ សន្ទស្សន៍ការអនុវត្តផ្នែកភស្តុភារ (LPI) របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ស្ថិតនៅលេខរៀងទី ១១៥ ក្នុងចំណោមប្រទេស ១៣៩ ដែលនេះបង្ហាញថា ភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មនៅកម្ពុជានៅមានកម្រិតទាំងក្នុងតំបន់ និងសកល។នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន៕ អត្ថបទ៖ ធូ វិរៈ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm