ភ្លៀងធ្លាក់​យ៉ាង​ខ្លាំង បានបង្កផលប៉ះពាល់ផលដំណាំនិងសត្វចិញ្ចឹមមួយចំនួន នៅឃុំក្បាលរមាស ស្រុកសេសាន

2022/04/02 01:01:11 pm        2.5 K

ស្ទឹងត្រែង ៖ ភ្លៀងកក់ខែធ្លាក់​យ៉ាង​ខ្លាំង បានជន់លិចផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅភូមិក្បាលរមាស និងភូមិស្រែស្រណុកថ្មី នៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ចាប់ពីថ្ងៃទី៣១ មកដល់ថ្ងៃទី០១មេសានេះ បានបង្កផលប៉ះពាល់ផលដំណាំ និងសត្វចិញ្ចឹមមាន់ទាមួយចំនួនផងដែរ។

លោកគ្រុ យូរ មេភូមិក្បាលរមាស បានបញ្ជាក់ថា ឆ្នាំនេះ​ភ្លៀង​ខុស​រដូវ​ ទោះបីចង់ទៅធ្វើស្រែ​ក៏​មិនកើតដែរព្រោះក្រែងដល់ទៅចុងខែមេសា និង​ដើម​ខែឧសភា មានភាព​រាំងស្ងួត​អាច​បង្កឱ្យ​ខូចផល​ដំណាំដូចនេះ​បងប្អូនជនជាតិ មិនទាន់ហ៊ាននាំគ្នាចេញទៅធ្វើអ្វីទេ។

លោកប៉ែន វិបុល សមាជិកឃុំក្បាលរមាស បានទទួលស្គាល់ថា នៅខេត្តស្ទឹងត្រែងយើង​មានភ្លៀង​ទៅ​តាមតំបន់​និងកន្លែងខ្លះ​ភ្លៀងខ្លាំង​ និងខ្លះទៀត​មាន​តិចតួច​តែប៉ុណ្ណោះ​ដែល​អំណោយផលទៅ​លើដំណាំផ្សេងៗ។

លោកបន្តថា ស្ថិតក្នុងស្ថានភាពបែបនេះ បងប្អូនប្រជាពលរដ្ឋយើងទាំងអស់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យបានខ្ពស់បំផុត ​ហាមប្រាម​កូនចៅកុំឱ្យចុះលេងទឹក ដើម្បី​បញ្ចៀស​នៅ​ការ​គ្រោះថ្នាក់ផ្សេងៗ។

សូមបញ្ចាក់ថា ភ្លៀងធ្លាក់មួយយប់មួយថ្ងៃនេះ នៅស្រុកសេសាន បង្កផលប៉ះពាល់ ២ភូមិ ទី១.ភូមិក្បាលរមាស ទី២.ភូមិស្រែប្រណូកថ្មី ស្ថិតក្នុងឃុំក្បាលរមាស​ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានប្រជាពលរដ្ឋរស់នៅប្រមាណ៥០០គ្រួសារ តែមិនមានសភាពធ្ងន់ធ្ងរទេ អាច​ក្នុង​រយៈពេល ២ឬ៣ថ្ងៃ​ទឹ​ក​ស្រក​ផុត​ទៅ​វិញ​បាន៕ អត្ថបទ៖ មាស ផល្លា 

អត្ថបទដែលទាក់ទង

ពាក់ព័ន្ធករណី Online Scams៖ ជនជាតិចិនចំនួន ១៦២នាក់ត្រូវបានបណ្ដេញចេញពីកម្ពុជា
2026/07/20 06:00:40 pm        1
អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
2026/07/10 09:19:58 pm        1
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
2026/07/10 01:29:28 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm