ប្រមុខការទូតរុស្ស៊ី និងចិន អំពាវនាវឲ្យមានការបន្ធូរបន្ថយភាពតានតឹង នៅឈូងសមុទ្រពែក្ស

2026/04/06 11:04:12 pm        212

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) និងសមភាគីចិន លោក វ៉ាង យី (Wang Yi) បានសម្តែងការគាំទ្រចំពោះការចាប់ផ្តើមកិច្ចសន្ទនានយោ បាយ-ការទូតយ៉ាងឆាប់រហ័ស និងចាត់វិធានការ ដើម្បីបន្ធូរបន្ថយស្ថានការណ៍នៅឈូងសមុទ្រពែក្ស។  នេះបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសរុស្ស៊ី។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា៖«នៅថ្ងៃទី ០៥ ខែមេសា ការសន្ទនាតាមទូរស័ព្ទមួយ បានកើតឡើងរវាងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ និងសមភាគីចិន លោក វ៉ាង យី»។ ក្រសួងបានសង្កត់ធ្ងន់ថា៖«ក្នុងអំឡុងពេលសន្ទនា ពួកគេបានពិភាក្សាអំពីស្ថានភាពនៅឈូងសមុទ្រពែក្ស ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នានៅក្នុងតំបន់ដ៏សំខាន់នេះ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងដើម្បីចាប់ផ្តើមកិច្ចសន្ទនានយោបាយ និងការទូត»។

យោងតាមសេចក្តីថ្លែងការណ៍ នៅក្នុងបរិបទនៃបញ្ហាមជ្ឈិមបូព៌ា រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន នៅក្នុងវេទិកាអន្តរជាតិផ្សេងៗ ជាពិសេសនៅអង្គការសហប្រជាជាតិ។

ក្រសួងបានសង្កត់ធ្ងន់ថា៖«ប្រមុខការទូតទាំងពីរ បានសម្តែងការពេញចិត្តចំពោះការបញ្ចូលគ្នានៃវិធីសាស្រ្តរបស់រុស្ស៊ី និងចិនលើបញ្ហាភាគច្រើន នៅក្នុងរបៀបវារៈសកល រួមទាំងស្ថានភាពជុំវិញអ៊ីរ៉ង់ ដែលភ្ជាប់ទៅនឹងការឈ្លានពានដែលមិនបានបង្កហេតុរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងប្រទេសអ៊ីរ៉ង់»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm