ការវិភាគ៖ តើលោក Trump គឺជាប្រធានាធិបតីធ្វើឲ្យចិនកាន់តែមានឥទ្ធិពល នៅអាស៊ីមែនទេ?

2026/04/06 11:09:47 pm        77

យ៉ាងហោចណាស់ ១ទសវត្សរ៍មកហើយ ប្រទេសកំពុងអភិវឌ្ឍន៍ នៅទូទាំងតំបន់អាស៊ី និងអាហ្វ្រិក មានការពឹងផ្អែកលើប្រទេសចិនកាន់តែខ្លាំង។ ហើយបន្ទាប់ពីមានសង្គ្រាមរយៈពេល ៦សប្តាហ៍របស់សហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់ ហើយនិងការវាយប្រហារតបតវិញជាបន្តបន្ទាប់ បណ្ដាប្រទេសដែលពឹងលើខ្សែច្រវាក់ផ្គត់ផ្គង់របស់ចិនមានស្ថានភាពល្អប្រសើរជាងប្រទេសដែលជឿជាក់លើប្រព័ន្ធដឹកនាំដោយអាមេរិក។ 

អ្នកវិភាគឲ្យសារព័ត៌មាន Bloomberg បានលើកយកប្រទេសប៉ាគីស្ថានមកធ្វើជាឧទាហរណ៍។ អ្នកវិភាគរូបនោះ បានលើកឡើងថា រហូតមកដល់ពេលនេះ ប្រទេសនេះគួរតែកំពុងប្រឈមនឹងការដួលរលំសេដ្ឋកិច្ច និងសង្គមមួយផ្សេងទៀត ដ្បិតប្រទេសនេះតែងតែងាយរងគ្រោះដោយសារការប៉ះទង្គិចតម្លៃថាមពល ព្រោះការនាំចូលថាមពលស្ទើរតែទាំងអស់របស់ខ្លួន ភាគច្រើនឆ្លងកាត់ច្រកសមុទ្រ Hormuz។ 

បើប្រៀបធៀបទៅនឹងស្ថានភាពកាលពីប៉ុន្មានឆ្នាំមុន នៅពេលដែលបន្ទាប់ពីមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន សេដ្ឋកិច្ចមានការដួលរលំទាំងស្រុង វាបង្ហាញពីភាពធន់គួរឲ្យកត់សម្គាល់។ ប្រជាជនប៉ាគីស្ថានបានផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យយ៉ាងរីករាយ។ បន្ទះសូឡាមិនមែនត្រឹមតែទំនិញមានតម្លៃទាបរបស់ចិនប៉ុណ្ណោះទេ តែវាកំពុងប្រែក្លាយទៅជាប្រភពនៃភាពធន់ជាជាងការរំខាន។ 

ហើយក្រៅពីបន្ទះសូឡា ក្នុងចំណោមទំនិញផ្សេងទៀត រថយន្តអគ្គិសនី ក៏ជាជម្រើសមួយ ដែលប្រទេសនានា កំពុងចាប់អារម្មណ៍ អំឡុងពេលតម្លៃប្រេងសាំងឡើងខ្ពស់នេះ។ ដូច្នេះ វាមិនពិបាកស្រមៃនោះឡើយថា អ្នកធ្វើគោលនយោបាយមកពីជុំវិញពិភពលោកកំពុងអភិវឌ្ឍន៍ កំពុងសម្លឹងមើលឧទាហរណ៍ដូចនេះ ហើយសន្និដ្ឋានថា ការពឹងលើទីក្រុងប៉េកាំងមិនមែនជាជម្រើសមានហានិភ័យនោះទេ។ 

ប្រទេសខ្លះប្រហែលជាបានចាប់យកឱកាសនោះរួចហើយ។ ការនាំចូលបន្ទះសូឡារបស់ចិន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ២-៣ឆ្នាំកន្លងមកនេះ ជាពិសេសនៅទូទាំងអនុតំបន់អាហ្វ្រិកសាហារ៉ា។ ប្រទេសដែលជឿថា សណ្ដាប់ធ្នាប់ពាណិជ្ជកម្មបើកចំហ ដែលគាំទ្រដោយអនុត្តរភាពរបស់អាមេរិក នឹងការពារពួកគេពីផលប៉ះពាល់ កំពុងជួបការលំបាក។ អ្នកដែលបានជ្រើសរើសពឹងផ្អែកលើការនាំចូល និងហេដ្ឋារចនាសម្ព័ន្ធរបស់ចិន កំពុងបង្ហាញពីភាពធន់មិននឹកស្មានដល់។ 

រឿងនេះនឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើលោក Trump ដកខ្លួនចេញពីឈូងសមុទ្រ ដោយមិនប្រឹងប្រែងបើកច្រកសមុទ្រ Hormuz ឡើងវិញនោះ។ នេះគឺជាការបរាជ័យខាងភូមិសាស្ត្រនយោបាយដ៏ធំជាងការបាត់បង់មុខមាត់ណាមួយ នៅក្នុងសង្គ្រាមអ៊ីរ៉ង់។ លោក Trump ប្រហែលជាគិតថា រូបលោកនឹងត្រូវបានគេចងចាំថា ជាប្រធានាធិបតីដែលបានស្តារភាពអស្ចារ្យរបស់អាមេរិកឡើងវិញ ដោយដោះស្រាយបញ្ហាយូរអង្វែង ដូចជាបញ្ហាវ៉េណេស៊ុយអេឡា អ៊ីរ៉ង់ ហើយប្រហែលជាគុយបាទៀត។ តែផ្ទុយទៅវិញ វាហាក់ដូចជារូបលោក នឹងត្រូវបានគេចងចាំថា ជាប្រធានាធិបតីដែលបានធ្វើឲ្យបាត់បង់តំបន់អាស៊ីទៅឲ្យប្រទេសចិន៕


អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        156
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        145
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm