ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ដែលសួរអំពីប្រសិទ្ធភាពរបស់អង្គណាតូ បានជំរុញឲ្យមានអារម្មណ៍អាប់អួរយ៉ាងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុបទាក់ទងនឹងអនាគតរបស់ សម្ព័ន្ធយោធានេះ។ នេះបើយោងតាមទស្សនាវដ្តី The Economist។
យោងតាម The Economist លោក Rubio គឺជាអ្នកការពារចុងក្រោយម្នាក់ នៅក្នុងរដ្ឋបាលអាមេរិកបច្ចុប្បន្នចំពោះទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិកដ៏រឹងមាំ និងការទប់ស្កាត់ការដកការគាំទ្រទាំងស្រុងសម្រាប់អ៊ុយក្រែន។ ទស្សនាវដ្តីនេះ បានបញ្ជាក់ថា៖«ការស្ថានភាពតានតឹងចុងក្រោយ អាចនឹងត្រូវបានដោះស្រាយ។

ដោយត្រូវបានដកស្រង់សម្តីដោយទស្សនាវដ្តីនេះ លោក Ivo Daalder អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការណាតូ (២០០៩-២០១៣) បាននិយាយថា៖«នេះគឺជាពេលវេលាដ៏អាក្រក់បំផុតដែលអង្គការណាតូ បានជួបប្រទះ។ លោកបានកត់សម្គាល់ថា ការបដិសេធរបស់អឺរ៉ុបក្នុងការគាំទ្រទីក្រុងវ៉ាស៊ីនតោនក្នុង សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ បានធ្វើឲ្យប៉ះពាល់ដល់ជនជាតិអាមេរិកដែលគាំទ្រណាតូ ដែលអះអាងថា អឺរ៉ុប ផ្តល់ឲ្យអាមេរិកនូវវេទិកាមួយ ដើម្បីបង្ហាញអំណាចទូទាំងពិភពលោក»។
យោងតាមមន្ត្រីហ្វាំងឡង់ម្នាក់ដែលមិនបញ្ចេញឈ្មោះដែលត្រូវបានដកស្រង់សម្តីដោយ The Economist ស្ថានភាពនេះ «ប្រហែលជាបានហួសពីចំណុច ដែលសកម្មភាពរបស់អឺរ៉ុបអាចធ្វើឲ្យការមិនពេញចិត្ត របស់លោក ត្រាំ ចំពោះអង្គការណាតូ ថយចុះ។
លោកជឿជាក់ថា ជម្រើសដ៏ល្អបំផុត «គឺត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងរបស់អឺរុប ក្នុងការកសាងសសរស្តម្ភរបស់អង្គការណាតូ»៕
