អតីតខ្សែបម្រើ Chelsea, Oscar បានសម្រេចចិត្តចូលនិវត្តន៍ពីអាជីពបាល់ទាត់ហើយនៅត្រឹមវ័យ ៣៤ ឆ្នាំប៉ុណ្ណោះ ដោយសារបញ្ហាសុខភាព។
កីឡាករប្រេស៊ីលរូបនេះ ត្រូវបានឱ្យថាកំពុងសម្រាកព្យាបាលជម្ងឺបេះដូង នេះបើតាមការឱ្យដឹងរបស់ក្លិបប្រេស៊ីល Sao Paulo។
អតីតកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរយៈពេល ៥ ថ្ងៃដោយសារបញ្ហាបេះដូងកាលពីខែវិច្ឆិកា ដោយមានការវាយតម្លៃយ៉ាងទូលំទូលាយបញ្ជាក់ពីការធ្វើរោគវិនិច្ឆ័យបណ្តាលមកពីការធ្លាក់ចុះនៃចង្វាក់បេះដូង និងសម្ពាធឈាម។
Oscar មានកិច្ចសន្យាជាមួយ Sao Paulo ដល់ឆ្នាំ ២០២៧ តែនៅពេលកិច្ចសន្យាត្រូវបានរំសាយហើយ។
Oscar ធ្លាប់ឈ្នះជើងឯក Premier League ជាមួយ Chelsea ពីរលើក និងឈ្នះជើងឯកលីគកំពូលចិន Chinese Super League បីលើកជាមួយ Shanghai Port។
Oscar បានវិលត្រលប់មកកាន់ទឹកដីកំណើតប្រេស៊ីលកាលពីឆ្នាំ ២០២៤ លេងឱ្យ Sao Paulo ជាមួយនឹងកិច្ចសន្យាបីឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ


