មន្ត្រីលីបង់បានប្រាប់សារព័ត៌មាន Arab News នៅថ្ងៃចន្ទនេះថា អន្តរាគមន៍របស់ស៊ីរី បានជួយបញ្ឈប់ការវាយប្រហារដែលបានគ្រោងទុករបស់អ៊ីស្រាអែលលើច្រកព្រំដែន Masnaa រវាងលីបង់ និងស៊ីរី ដែលជាខ្សែជីវិតដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងស៊ីវិល។
អ៊ីស្រាអែល បានចេញការព្រមានថា ខ្លួននឹងកំណត់គោលដៅលើច្រកព្រំដែន និងផ្លូវអន្តរជាតិដែលភ្ជាប់លីបង់ទៅកាន់ស៊ីរី ដែលជំរុញឲ្យមានទំនាក់ទំនងការទូតជាបន្ទាន់ ដែលពាក់ព័ន្ធនឹងទីក្រុងបេរូត ដាម៉ាស និងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់ការវាយប្រហារនេះ។

ប្រភពព័ត៌មានផ្លូវការរបស់លីបង់ បាននិយាយថា អាជ្ញាធរលីបង់ និងស៊ីរី បានទាក់ទងជាមួយភាគីពាក់ព័ន្ធ បន្ទាប់ពីការគំរាមកំហែងរបស់អ៊ីស្រាអែល ដោយសង្កត់ធ្ងន់ថា ច្រកព្រំដែននេះ ត្រូវបានប្រើប្រាស់ដោយជនស៊ីវិលរាប់ពាន់នាក់ និងជាផ្លូវពាណិជ្ជកម្មផ្លូវគោកដ៏សំខាន់របស់លីបង់ទៅកាន់ប្រទេសអារ៉ាប់។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Fayez Rasamny បានប្រាប់កាសែត Arab News ថា ច្រកព្រំដែន Masnaa គឺស្ថិតនៅក្រោមការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង និងការសម្របសម្រួលរវាងអាជ្ញាធរលីបង់ និងស៊ីរី៕
