មនុស្សយ៉ាងហោចណាស់ ១៧នាក់ស្លាប់នៅអ៊ីរ៉ង់ ក្រោយមានការវាយប្រហារររបស់អាមេរិក-អ៊ីស្រាអែល

2026/04/07 12:56:52 am        50

យ៉ាងហោចណាស់មនុស្ស ១៧នាក់ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ ក្នុងការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Mehr បានឲ្យដឹងថា អគារចំនួន ៣ខ្នង បានបាក់រលំ អំឡុងការវាយប្រហារមួយ នៅភាគខាងកើតនៃរដ្ឋធានីតេអេរ៉ង់ ហើយផ្ទះប្រហែល ៥០ខ្នង ត្រូវរងខូចខាត។ ទីភ្នាក់ងារសារព័ត៌មាននេះ បានបន្ថែមថា មនុស្ស ៤នាក់ បានបាត់បង់ជីវិត និង ៧នាក់រងរបួស នៅក្នុងការវាយប្រហារនេះ ហើយប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងបន្តមាន។

ចំណែកទីភ្នាក់ងារសារព័ត៌មាន Fars បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ១៣នាក់ ក៏ត្រូវបានសម្លាប់ផងដែរ នៅព្រឹកថ្ងៃចន្ទនេះ ដោយសារការវាយប្រហាររួមគ្នា រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើតំបន់ Baharestan ក្នុងខេត្តតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់។

អភិបាលតំបន់ Baharestan បាននិយាយថា ការស្លាប់នេះបានកើតឡើងនៅពេលដែលកងកម្លាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើលំនៅឋានចំនួន ២ខ្នង នៅក្នុងទីក្រុង Qaleh Mir។ លោកបានកត់សម្គាល់ថា ការកាយសម្អាតកម្ទេចកម្ទី និងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ តាមគំនរបាក់បែក កំពុងបន្តធ្វើ។

មិនមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយ ត្រូវបានចេញ ជុំវិញការខូចខាតបណ្តាលមកពីការវាយប្រហារ ដែលប្រព័ន្ធការពារដែនអាកាសត្រូវបានធ្វើការស្ទាក់ចាប់យ៉ាងសកម្ម៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm