ប្រធានថាមពលបរមាណូអ៊ីរ៉ង់ លោក Mohammad Eslami នៅថ្ងៃចន្ទនេះ បានសរសេរលិខិតមួយផ្ញើជូន នាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិថា ភាពអសកម្មរបស់អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ «ជំរុញការឈ្លានពាន» ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ ដូចជារោងចក្រថាមពល Bushehrជាដើម។

លោក Eslami បាននិយាយថា រោងចក្រថាមពលនុយក្លេអ៊ែរតែមួយគត់របស់អ៊ីរ៉ង់ដែលដំណើរការរហូតមកដល់ពេលនេះ ត្រូវបានកំណត់គោលដៅចំនួន ៤លើក ហើយ ដោយការវាយប្រហារថ្មីៗបំផុត នៅក្នុងតំបន់ជុំវិញរបស់ខ្លួន នៅថ្ងៃទី ៤ ខែមេសា បានបណ្តាលឲ្យបុគ្គលិកសន្តិសុខម្នាក់ស្លាប់ និងអ្នកផ្សេងទៀត រងរបួស។
លោកបានព្រមានថា ការវាយប្រហារបែបនេះ អាចប្រឈមនឹងការបញ្ចេញសារធាតុវិទ្យុសកម្មពីរ៉េអាក់ ទ័រ ដែលកំពុងដំណើរការ និងអាចមាន «ផលវិបាកដែលមិនអាចជួសជុលបាន» សម្រាប់ប្រជាជន បរិ ស្ថាន និងប្រទេសជិតខាង។
លោកបានពិពណ៌នាអំពីការវាយប្រហារទាំងនេះថា ជាការរំលោភច្បាប់អន្តរជាតិយ៉ាងច្បាស់លាស់ ហើយបានរិះគន់អ្វីដែលលោកហៅថា «កង្វះសកម្មភាពសម្រេចចិត្ត» របស់ទីភ្នាក់ងារនេះ ដោយលោកនិយាយថា ការបង្ហាញការព្រួយបារម្ភ គឺមិនគ្រប់គ្រាន់ទេ ហើយនឹងជំរុញការវាយប្រហារបន្ថែមទៀត៕

