លោក Inside Yasser គឺជាម្ចាស់ហាងលក់ការ៉េមួយកន្លែងនៅប្រទេសយេម៉ែន បានបង្ហាញការព្រួយបារម្ភរបស់លោកចំពោះផលវិបាកបង្កឡើងដោយសារសង្រ្គាម ។
បុរសវ័យ ៤៥ឆ្នាំរូបនេះ និយាយថា ការបង្អាក់ធុរកិច្ចរបស់លោក មិនត្រូវបានស្វាគមន៍នោះទេ ហើយបើសិនតម្លៃកើនឡើង ហើយមនុស្សចំណាយតិច ដល់ពេលនោះ រូបលោកនឹងជួបហានិភ័យ ។
នៅពេលដែលរូបលោកមើលឃើញក្រុមឧទ្ទាមហ៊ូធីដែលគ្រប់គ្រងទីក្រុង Sanaa ជាទីដែលរូបលោករស់នៅ បានជាប់ពាក់ព័ន្ធនឹងសង្រ្គាមរបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ លោកចាប់ផ្តើមព្រួយបារម្ភយ៉ាងខ្លាំងលើផលវិបាក ។

លោក Yasser និយាយថា ពេលដែលអ៊ីស្រាអែលចាប់ផ្តើមឆ្លើយតបផ្នែកយោធាលើក្រុមឧទ្ទាមហ៊ូធី ពួកយើងបាត់បង់ក្តីសុខច្រើនណាស់ ។ ការចំណាយច្រើន និងកង្វះខាតប្រេង នឹងធ្វើឲ្យពួកយើងរងគ្រោះ ។ ការបញ្ចប់សង្រ្គាមមិនអាចព្យាករដឹងមុនបានឡើយ ។
សូមបញ្ជាក់ថា អ៊ីស្រាអែលបានវាយប្រហារយេម៉ែនម្តងហើយម្តងទៀតកាលពីឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ហើយការរពឹងទុកចំពោះការវាយប្រហារទាំងនោះ នឹងចាប់ផ្តើមឡើងវិញ ហើយការវាយប្រហារណាមួយនឹងបណ្តាលឲ្យពលរដ្ឋជម្លៀសខ្លួន កង្វះខាតប្រេង និងអតិផរណា ៕
