ប្រធានសហភាពអឺរ៉ុប លោក Antonio Costa បាននិយាយនៅក្នុងសារមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃចន្ទនេះថា ការវាយប្រហារលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងអំឡុងពេលសង្គ្រាម គឺខុសច្បាប់។
លោក Costa ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយថា៖«ការកំណត់គោលដៅណាមួយលើហេដ្ឋារចនា សម្ព័ន្ធស៊ីវិល ពោលគឺរោងចក្រថាមពល គឺខុសច្បាប់ និងមិនអាចទទួលយកបានទេ»។ «រឿងនេះ អនុវត្តចំពោះសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយវាអនុវត្តគ្រប់ទីកន្លែង។ ប្រជាជនស៊ីវិលអ៊ីរ៉ង់ គឺជាជនរងគ្រោះចម្បងនៃរបបអ៊ីរ៉ង់។ វាក៏នឹងក្លាយជាជនរងគ្រោះដំសំខាន់នៃការពង្រីកយុទ្ធនាការយោធាផងដែរ»។
ការបង្ហោះសារនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះមិនបើកច្រកសមុទ្រ ហ័រមូសឡើងវិញទេ៕

