អ្នកនាំពាក្យក្រសួងការបរទេស៖ អ៊ីរ៉ង់បានរៀបចំលក្ខខណ្ឌឆ្លើយតប ចំពោះសំណើបទឈប់បាញ់

2026/04/07 01:39:39 am        45

អ្នកនាំពាក្យក្រសួងការបរទេស នៅថ្ងៃចន្ទ (ទី៦ ខែមេសា ឆ្នាំ២០២៦) នេះ បានលើកឡើងថា អ៊ីរ៉ង់បានបង្ហាញជំហរ និងការទាមទាររបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងសំណើបទឈប់បាញ់ថ្មីៗដែលត្រូវបានបញ្ជូនតាមរយៈអន្តរការី ដោយបន្ថែមថា ការចរចាគឺ «មិនត្រូវគ្នាជាមួយនឹងឱសានវាទ និងការគំរាមកំហែងប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម» ឡើយ។

អ្នកនាំពាក្យ លោក Esmaeil Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់ មានលក្ខខណ្ឌជាច្រើនផ្អែកលើផលប្រយោជន៍ជាតិរបស់ខ្លួន ដែលត្រូវបានបញ្ជូនរួចហើយតាមរយៈបណ្តាញអន្តរការី ដោយលោកបានបន្ថែមថា ការទាមទាររបស់សហរដ្ឋអាមេរិកពីមុន ដូចជាផែនការ ១៥ចំណុចជាដើម ត្រូវបានបដិសេធដោយសារតែមានលក្ខណៈ «ហួសហេតុ»។

នៅក្នុងសន្និសីទសារព័ត៌មានមួយ លោក Baghaei បានប្រាប់ឲ្យដឹងថា៖ «អ៊ីរ៉ង់មិនស្ទាក់ស្ទើរ ក្នុងការបង្ហាញយ៉ាងច្បាស់នូវអ្វីដែលខ្លួនចាត់ទុកថា ជាការទាមទារស្របច្បាប់របស់ខ្លួនឡើយ ហើយការធ្វើដូច្នេះ មិនគួរត្រូវបានបកស្រាយថា ជាសញ្ញានៃការសម្របសម្រួលនោះទេ ប៉ុន្តែផ្ទុយទៅវិញជាការឆ្លុះបញ្ចាំងពីទំនុកចិត្ត ក្នុងការការពារជំហររបស់ខ្លួន»។

ដើម្បីឆ្លើយសំណួររបស់អ្នកសារព័ត៌មានអ៊ីរ៉ង់ម្នាក់ ទាក់ទងនឹងកិច្ចប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងគោលបំនងនាំមកនូវបទឈប់បាញ់ រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា៖ «យើងបានរៀបចំការឆ្លើយតបរបស់យើងផ្ទាល់ ហើយនឹងប្រកាសសេចក្ដីលម្អិត តាមពេលវេលាសមស្រប»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm