នៅថ្ងៃចន្ទនេះ វិមានក្រឹមឡាំង បានចោទសួរពីការគំរាមកំហែងធ្វើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump លើអ៊ីរ៉ង់ ខណៈពួកគេនិយាយថា កម្រិតភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា បន្តកើនឡើង ហើយតំបន់ទាំងមូលកំពុងឆាបឆេះ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា ពួកយើងបានមើលឃើញសេចក្តីថ្លែងការណ៍ទាំងនេះ ហើយមិនចង់ធ្វើសេចក្តីអត្ថាធិប្បាយពីវានោះទេ ។
លោកបន្តថា ពួកយើងកត់សម្គាល់ពីកម្រិតភាពតានតឹងក្នុងតំបន់កើនឡើង ហើយផលប៉ះពាល់របស់វា កំពុងធ្វើតំបន់ទាំងមូលឆាបឆេះ ។
លោក Peskov និយាយទៀតថា នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយនិងផលវិបាកអវិជ្ជមាននៃការឈ្លានពានលើអ៊ីរ៉ង់ ។ ភូមិសាស្ត្រនៃជម្លោះនេះបានរីកធំ ហើយបច្ចុប្បន្នពួកយើងកំពុងមើលឃើញផលវិបាក រួមទាំងផលប៉ះពាល់អវិជ្ជមានដ៏ធ្ងន់ធ្ងរលើសេដ្ឋកិច្ចក្នុងតំបន់ផងដែរ ៕
