មនុស្ស ៣នាក់ បានស្លាប់ និងមនុស្សជាង ៥ពាន់នាក់ ត្រូវបានជម្លៀសចេញពីតំបន់ Caucasus ស្ថិតក្នុងសាធារណរដ្ឋ Dagestan របស់រុស្ស៊ី ស្របពេលដែលទឹកជំនន់ធ្ងន់ធ្ងរបន្តកើតមានកាលពីថ្ងៃអាទិត្យ ។
យោងតាមការអះអាងរបស់ក្រសួងសង្រ្គោះបន្ទាន់រុស្ស៊ី បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បានជនលិចអគារពលរដ្ឋជាង ២ពាន់ខ្នង ។

នៅក្នុងរដ្ឋធានី Makhachkala របស់សាធារណរដ្ឋ Dagestan អគារពលរដ្ឋមួយខ្នង បានបាក់រលំ ដោយសារទឹកហូរខ្លាំង ។
គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីនិយាយថា ពួកគេបានបើកករណីឧក្រិដ្ឋកម្មចំពោះការធ្វេសប្រហែសរបស់ក្រុមមន្រ្តី ។
ការដាក់រដ្ឋក្នុងគ្រាអាសន្ន ត្រូវបានប្រកាសនៅសាធារណរដ្ឋ Dagestan កាលពីថ្ងៃទី ២៨ ខែមីនា ក្រោយភ្លៀងធ្លាក់ខ្លាំង នាំឲ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការកាត់ផ្តាច់ចរន្តអគ្គិសនីនៅទូទាំងតំបន់ ហើយមនុស្សជាង ៣២៧.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់ ៕
