ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជហឫទ័យរីករាយ ចូលរួមនូវវិភាគទានទឹកប្រាក់ចំនួន ៥០.០០០ដុល្លារ(ហាសិបពាន់ដុល្លារអាមេរិក)ជាព្រះរាជូបត្ថម្ភដល់ទិវាពិភពកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២២ ខួបលើកទី១៥៩ សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពមនុស្សធម៌កាកបាទក្រហមកម្ពុជា តាមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង។

