មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ ក្រោយរថយន្តដឹកអ្នកដំណើរ បើកធ្លាក់ផ្លូវនៅជិតទីក្រុង Sojha ស្ថិតក្នុងរដ្ឋភាគខាងជើង Himachal Pradesh ប្រទេសឥណ្ឌា ។
សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តបានដឹកអ្នកដំណើរ ២២នាក់ រួមទាំងកុមារ ២នាក់ផងដែរ ពេលដែលវាជួបឧបទ្ទេវហេតុនេះ ។
ក្រុមមន្រ្តីនិយាយថា អ្នកដំណើរស្លាប់ រួមទាំង បុរស ២នាក់ និងស្រ្តី ២នាក់ ខណៈមនុស្ស ១៨នាក់ ត្រូវបានជួយសង្រ្គោះ ហើយនិងទទួលបានការព្យាបាល ។
លោក Hiralal គឺជាគ្រូពេទ្យក្នុងស្រុកមួយរូបនិយាយថា មាននូវមនុស្សសរុប ២៣នាក់ ។ ២នាក់នៃពួកគេគឺជាកុមារ មនុស្ស ៤នាក់ បានស្លាប់ នៅកន្លែងកើតហេតុ ហើយអ្នករងរបួសបច្ចុប្បន្នកំពុងទទួលបានការព្យាបាលនៅក្នុងមន្ទីរពេទ្យរបស់លោក ហើយស្ថានភាពរងរបួសរបស់ពួកគេ ពុំគំរាមកំហែងដល់អាយុជីវិតនោះទេ ៕

