​ មន្រ្ដីជាន់ខ្ពស់ គ.ប.ឆ.ប៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា

2026/04/07 03:28:35 am        169

ទីស្តីការគណៈរដ្ឋមន្ត្រី, រាជធានី​​ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ នៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហៅកាត់ថា គ.ប.ឆ.ប. បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត អាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធនៅទូទាំងប្រទេស ឱ្យយកចិត្តទុកដាក់អនុវត្តច្បាប់ថ្មីនេះ ដោយការទទួលខុសត្រូវ ដើម្បីជំរុញការបោសសម្អាតអំពើល្មើសឆបោកអនឡាញនេះ ឱ្យអស់ពីកម្ពុជា និងចូលរួមធានាថាមិនឱ្យឧក្រិដ្ឋកម្មឆ្លងដែននេះ វិលត្រលប់មកកម្ពុជាវិញឡើយ។ ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានថ្លែងបែបនេះក្នុងឱកាសឯកឧត្តមបាន អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នៅអគារ ភាពតរភាព នៃទីស្តីកាគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមផ្ទាល់ពីតំណាងក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ក្រុមការងារនៃលេខាធិការដ្ឋាន គ.ប.ឆ.ប. និងការចូលរួមតាមប្រព័ន្ធZoom ពីសំណាក់គណៈអភិបាលរាជធានី-ខេត្ត អាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅថ្នាក់ក្រោមជាតិ សរុបចំនួនប្រមាណ ៤០០ នាក់។ កិច្ចប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលនេះ មានគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹងអំពីច្បាប់ថ្មីនេះ ដល់គណៈបញ្ជាការឯកភាពរាជធានី-ខេត្តទាំង២៥ សម្រាប់សម្រួលដល់ការអនុវត្តការងារឱ្យមានប្រសិទ្ធភាព។

ឯកឧត្តមសន្តិបណ្ឌិត ឆៃ ស៊ីណារិទ្ធ បានមានប្រសាសន៍ជំរុញ រដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ក្រៅពីខ្លឹមសារផ្សព្វផ្សាយទទួលបានពីកិច្ចប្រជុំ ឱ្យបន្តស្វែងយល់ពីខ្លឹមសារច្បាប់ថ្មីនេះ ឱ្យបានច្បាស់លាស់ ដើម្បីធានាការអនុវត្តពេញលេញ ចំគោលដៅ ឱ្យទទួលបានផលជាផ្លែផ្កា សំដៅបង្រ្កាប និងបោសសម្អាតការឆបោកអនឡាញនេះ ឱ្យអស់ពីមូលដ្ឋានរាជធានី-ខេត្ត របស់ខ្លួន។  

ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលមាន៥ជំពូក និង២៤មាត្រា ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ហើយ ក្រោយការចុះហត្ថលេខាដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ នេះ។ តាម​រយៈច្បាប់​នេះ​ បទ​ល្មើស​ព្រហ្មទណ្ឌថ្មី​ចំនួន​៥​ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុង​ការ​អនុវត្ត គឺរួមមាន៖ ១- បទឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២- បទរៀបចំ ឬដឹកនាំមជ្ឈមណ្ឌល ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៣- បទជ្រើសរើស ឬបណ្តុះបណ្តាល អ្នកដទៃឱ្យចូលរួមប្រព្រឹត្តអំពើឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យា ៤- បទប្រមូលក្នុងចេតនាទុច្ចរិតនូវឯកសារសម្គាល់អត្តសញ្ញាណ ឬឯកសារ ព័ត៌មានផ្ទាល់ខ្លួននានារបស់អ្នកដទៃ និង៥- ការ​បង្កើត​ទម្រង់ពិសេសនៃបទល្មើសសម្អាតប្រាក់។ បទ​ល្មើស​ទាំង​នេះ​ បានកំណត់ដាក់ទោស​ជនល្មើស​ត្រូវប្រឈមនឹងការ​ជាប់​ពន្ធនាគារ​​ខ្ពស់​បំផុតរហូត​ដល់​១​ជីវិត​ និង​ពិន័យ​ជា​ប្រាក់​ដល់​ទៅ​ ១ ០០០ លានរៀល​ ថែម​ទាំងការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​របស់​ជន​ល្មើស​ផងដែរ​។ 

ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ថាការប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាកិច្ចការអាទិភាព ដ៏សំខាន់ ដែលប្រតិបត្តិករ និងអ្នកពាក់ព័ន្ធក្នុងការអនុវត្តច្បាប់ ត្រូវអនុវត្តដោយមឺុងម៉ាត់ ហ្មត់ចត់ និងតម្លាភាព ដោយមិនត្រូវមានការយោគយល់ដាច់ខាត។ 

នាឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវធ្វើការជិតស្និទ្ធជាមួយកម្លាំងនគរបាលយុត្តិធម៌ និងអង្គភាពជំនាញបច្ចេកវិទ្យា ដើម្បីបង្ក្រាបបទល្មើសឱ្យបានទាន់ពេលវេលា។ ជាងនេះទៀត មន្ត្រីអនុវត្តច្បាប់ត្រូវស្វែងយល់ពីល្បិចកលថ្មីៗ និងក្តាប់ឱ្យជាប់នូវបច្ចេកទេសដែលក្រុមឧក្រិដ្ឋជនប្រើប្រាស់ ដូចជាការប្រើប្រាស់ AI ការឆបោកតាមរយៈតេឡេក្រាម ឬការបង្កើតទម្រង់វិនិយោគក្លែងក្លាយនានាផ្សេងទៀត។ មិនតែប៉ុណ្ណោះ រដ្ឋបាលរាជធានី-ខេត្តត្រូវបង្កើនការផ្សព្វផ្សាយដល់ពលរដ្ឋអំពីហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមានឡើង ដោយសារការល្បិចលួងលោម ឆបោកតាមបច្ចេកវិទ្យា និងតាមបណ្តាញសង្គម។ អាជ្ញាធរមូលដ្ឋានត្រូវរៀបចំការផ្សព្វផ្សាយ អប់រំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលប្រើមធ្យោបាយឌីជីថលក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីកុំឱ្យធ្លាក់ក្នុងល្បិចបោកបញ្ឆោត ដែលនាំឱ្យខាតបង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងប៉ះពាល់ដល់សន្តិសុខសង្គម។

 កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានរៀបចំឱ្យមានច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ការរៀបចំឱ្យមានច្បាប់នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំង ឱ្យឃើញច្បាស់នូវការប្តេជ្ញាចិត្តដ៏មោះមុត និងឥតដកថយរបស់ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាម​ប្រព័ន្ធបច្ចេកវិទ្យានេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីការប្រឆាំងឆបោក តាមប្រព័ន្ធបច្ចេកវិទ្យាបានប្រព្រឹត្តទៅ ដោយមានការធ្វើបទបង្ហាញ ពីតំណាងក្រសួងយុត្តិធម៌ ដោយបានផ្តោតការពន្យល់លម្អិតលើខ្លឹមសារសំខាន់ៗ នៃច្បាប់នេះជូនដល់អ្នកចូលរួមទាំងអស់ ដោយទទួលបានមកវិញនូវការយល់ដឹងច្រើនជុំវិញទិដ្ឋភាព និងលក្ខណៈពិសេសនៃច្បាប់ថ្មី ជាមួយការ លើកឡើងជាសំណួរដែលសុទ្ធសឹងមានសារៈសំខាន់ សម្រាប់ការស្វែងយល់ស៊ីជម្រៅពីសំណាក់មន្ត្រីជំនាញយ៉ាងផុលផុសផងដែរ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm