រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចឥណ្ឌូនេស៊ីលោក Airlangga Hartarto និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃចន្ទនេះថា ប្រទេសរបស់លោកនឹងអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ ដំឡើងថ្លៃសំបុត្រយន្តហោះ ដោយសារប្រេងយន្តហោះឡើងថ្លៃ ខណៈលើកលែងពន្ធពាក់ព័ន្ធនឹងក្រុមហ៊ុនអាកសចរណ៍មួយចំនួន ។
បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេអនុញ្ញាតឲ្យដំឡើងថ្លៃសំបុត្រយន្តហោះ ក្រោយរដ្ឋាភិបាលនិយាយថា ពួកគេនឹងអនុញ្ញាតឲ្យឡើងថ្លៃប្រេងយន្តហោះ ដល់ ៣៨ភាគរយ ប៉ុន្តែពួកគេបានណែនាំផងដែរការលើកលែងពន្ធ ហើយនិងគោលនយោបាយផ្សេងទៀត ដើម្បីគ្រប់គ្រងតម្លៃ ស្របពេលសង្រ្គាមកំពុងបន្តនៅតំបន់មជ្ឈិមបូព៌ា ។
វិធានការនេះ រួមបញ្ចូលការលើកលែងសម្រាប់ពន្ធបន្ថែមលើតម្លៃ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ពន្ធនាំចូលសម្រាប់គ្រឿងបង្គុំយន្តហោះ ។
រដ្ឋាភិបាលឥណ្ឌូនេស៊ី នឹងអនុញ្ញាតឲ្យសំបុត្រយន្តហោះឡើងថ្លៃចាប់ពី ៩ភាគរយ ដល់ ១៣ភាគរយ ។
លោក Dudy Purwagandhi គឺជារដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូនេស៊ីនិយាយថា ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេស្នើសុំថ្លៃគិតបន្ថែមប្រេងយន្តហោះចំនួន ៥០ភាគរយ តែរដ្ឋាភិបាលយល់ឃើញថា ចំនួន ៣៨ភាគរយ គឺជាតួលេខត្រឹមត្រូវ ដើម្បីរក្សាការទិញថាមពល និងធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ចៀសវាងការខាតបង់ច្រើន ។
លោក Airlangga បន្តថា គោលនយោបាយនេះ នឹងចូលជាធរមានសម្រាប់រយៈពេល ២ខែបន្ទាប់ ហើយនិងក្លាយជាកម្មវត្ថុនៃការវាយតម្លៃបន្ថែមទៀត ផ្អែកលើដំណើរវិវត្តចុងក្រោយនៃសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ា ៕