ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារលើស្ថានីយនៅសមុទ្ររបស់សហព័ន្ធបំពង់បង្ហូរប្រេងកាសព្យែននៅភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ទី៦ ខែមេសា ដោយបានបំផ្លាញចំណតស្ថានីយមួយ និងបានធ្វើឲ្យឆេះអាងប្រេងចំនួនបួន។

បំពង់បង្ហូរប្រេងសហព័ន្ធនៃបំពង់បង្ហូរប្រេងកាសព្យែន(CPC) គ្រប់គ្រងប្រហែល ១ ភាគរយនៃការផ្គត់ផ្គង់ប្រេងរបស់ពិភពលោក ព្រមទាំងប្រហែល ៨០ ភាគរយនៃការនាំចេញប្រេងរបស់ប្រទេសកាហ្សាក់ស្ថាន។
កងទ័ពអ៊ុយក្រែននិយាយថា ខ្លួនបានវាយប្រហារស្ថានីយមួយផ្សេងទៀតនៅកំពង់ផែ Novorossiysk ដោយពុំបានលើកឡើងពីសហព័ន្ធបំពង់បង្ហូរប្រេងកាព្យែនឡើយ។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ក្នុងអំឡុងពេលយប់ អ៊ុយក្រែនបានវាយប្រហារដោយចេតនាទៅលើទីតាំងរបស់ក្រុមហ៊ុនដឹកជញ្ជូនប្រេងអន្តរជាតិសហព័ន្ធបំពង់បង្ហូរប្រេងកាសព្យែន(CPC) ។

ក្រសួងបាននិយាយបន្ថែមថា «ជាលទ្ធផលនៃការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន បំពង់បង្ហូរប្រេងនៃស្ថានីយចំណតតែមួយ ព្រមទាំងស្ថានីយផ្ទុកនិងនាំចេញប្រេង ត្រូវបានបំផ្លាញ ហើយអាងស្តុកផលិតផលប្រេងចំនួនបួនបានឆេះ»។ ក្រសួងបានចោទប្រកាន់អ៊ុយក្រែនពីបទប៉ុនប៉ង «ធ្វើឱ្យទីផ្សារអ៊ីដ្រូកាបូនសកលជួបអស្ថិរភាព ហើយកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេងដល់អ្នកប្រើប្រាស់អឺរ៉ុប»។