អ៊ីរ៉ង់ ចោទសហរដ្ឋអាមេរិក ពីភាពមិនស៊ីគ្នារវាងវោហាសាស្ត្រ និងសកម្មភាព

2026/04/07 06:43:46 pm        96

លោក Esmaeil Baghaei អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃចន្ទបាននិយាយថា សហរដ្ឋអាមេរិក បានបាត់បង់ភាពជឿជាក់លើផ្នែកការទូតរបស់ខ្លួន ហើយចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនថា និយាយរឿងមួយ ហើយធ្វើរឿងមួយផ្សេងទៀតដោយគំរាមវាយប្រហារបន្ថែមទៀត ខណៈក៏កំពុងស្នើការចរចា ក្នុងពេលដំណាលគ្នា។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍នៅទីក្រុងតេអេរ៉ង់ លោក Baghaei បាននិយាយថា សហរដ្ឋអាមេរិក បានវាយប្រហារលើអ៊ីរ៉ង់ពីរលើកក្នុងអំឡុងពេលចរចា ដោយបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម និងបង្ហាញពីការមិនអើពើចំពោះផ្នែកការទូត។ លោកបានសង្កត់ធ្ងន់ថា គោលដៅរបស់អ៊ីរ៉ង់ គឺច្បាស់លាស់ ដែលកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់ខ្លួនផ្តោតសំខាន់លើការការពារប្រទេសជាតិ។

ទាក់ទងនឹងសំណើបទឈប់បាញ់របស់សហរដ្ឋអាមេរិក ដែលបានបង្ហាញដោយអ្នកសម្របសម្រួល លោក Baghaei បាននិយាយថា អ៊ីរ៉ង់បានបង្ហាញពីជំហរ និងការទាមទារច្បាស់លាស់របស់ខ្លួនរួចហើយ។ «គោលដៅរបស់យើងគឺត្រូវការពារផលប្រយោជន៍ប្រទេសនិងសន្តិសុខ ព្រមទាំងការទាមទារស្របច្បាប់របស់ប្រជាជនអ៊ីរ៉ង់។ អ៊ីរ៉ង់ បានដឹងពីការទាមទារ និងបន្ទាត់ក្រហមរបស់ខ្លួនជាយូរមកហើយ ហើយបច្ចុបន្នជំហររបស់យើងគឺច្បាស់លាស់ខ្លាំង»។

ដោយឆ្លើយតបទៅនឹងអ្វីដែលហៅថា «កាលកំណត់» របស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់អ៊ីរ៉ង់ក្នុងការបង្កើតកិច្ចព្រមព្រៀង និងបើកច្រកសមុទ្រ Hormuz ឡើងវិញនៅថ្ងៃអង្គារនេះ លោក Baghaei បាននិយាយថា ការចេញការគំរាមបែបនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម ហើយប្រទេសណាមួយដែលជួយក្នុងឧក្រិដ្ឋកម្មបែបនេះ ត្រូវតែទទួលខុសត្រូវ។ លោកបានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវបទឈប់បាញ់ ការទាមទារទាំងអស់របស់អ៊ីរ៉ង់ត្រូវតែបានបំពេញ។ ហេតុផលដែលយើងមិនទទួលយកចំពោះបទឈប់បាញ់គឺផ្អែកលើបទពិសោធន៍កន្លងទៅ ដែលបទឈប់បាញ់មានន័យថា ពន្យាពេលមួយរយៈខ្លីដោយអនុញ្ញាតឱ្យភាគីម្ខាងទៀតពង្រឹងកម្លាំងរបស់ខ្លួន និងប្រព្រឹត្តឧក្រិដ្ឋកម្មបន្ថែមទៀតនៅពេលក្រោយ។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm