កម្ពុជា-តួកគីយ៉េ បន្តពង្រឹងទំនាក់ទំនងសភា ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ

2026/04/07 07:02:53 pm        117

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ (Ülkü Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគីយ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលបេសកកម្មការទូតរបស់ លោកជំទាវនៅកម្ពុជា ដែលសម្រេចបានលទ្ធផលជាច្រើន រួមចំណែកដល់ការពង្រឹង ពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ សកម្ម និងស៊ីជម្រៅ ទាំងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ សម្តេចមានអារម្មណ៍ថា សម្តេចទើបបានជួបលោកជំទាវឯកអគ្គរដ្ឋទូតថ្មីៗនេះសោះ ឥឡូវត្រូវបញ្ចប់អាណត្តិការទូតទៅហើយ។ សម្តេចបានទទួលជួបសវនាការជាមួយលោកជំទាវឯកអគ្គរដ្ឋទូត តែមួយខែប៉ុណ្ណោះ ក្រោយពីសម្តេច បានជាប់ឆ្នោតជ្រើសតាំងជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៧។

សម្តេចរដ្ឋសភាធិបតី បានវាយតម្លៃខ្ពស់ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលសម្រេចបានលទ្ធផលគួរជាទីមោទនៈ ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ សមិទ្ធផលទាំងនេះ បានកើតចេញពីកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ របស់លោកជំទាវនិងសហការី និងជាពិសេស ឆន្ទៈនយោបាយដ៏រឹងមាំ ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំ និងគម្រោងសហប្រតិបត្តិការជាក់ស្តែងស្ទើរលើគ្រប់វិស័យ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-តួកគីយ៉េ មានការរីកចម្រើនខ្លាំងក្នុងរយៈពេលចុងក្រោយនេះ តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន កាលជានាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចនៅប្រទេសតួកគីនាឆ្នាំ២០១៩។ ទំនាក់ទំនងដ៏ល្អនេះ បានបន្តពង្រឹងដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ គណៈប្រតិភូរដ្ឋសភា និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នា និងជួបពិភាក្សាការងារជាមួយគ្នាជាបន្តបន្ទាប់។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជានិងតួកគីយ៉េ មានគុណតម្លៃរួមជាច្រើន ក្នុងនោះ មានការលើកកម្ពស់តម្លៃនៃសន្តិភាព និងវិបុលភាពរួម ប្រកាន់ខ្ជាប់ និងជឿជាក់លើច្បាប់អន្តរជាតិ និងពហុភាគីនិយម ដោយបើកចំហ និងបរិយាបន្ន។ ក្នុងន័យនេះ ចាំបាច់ត្រូវបន្តធ្វើការរួមគ្នាដើម្បីប្រកាន់យក និងកៀរគរប្រទេសផ្សេងៗទៀត ឱ្យគោរពនូវគោលការណ៍ទាំងនេះ ក្នុងពេលដែលសកលលោកកំពុងស្ថិតនៅក្នុងស្ថានភាពស្មុគស្មាញ ហ៊ុព័ទ្ធដោយសង្គ្រាមនោះ។

លោកជំទាវ អ៊ុលឃូ ខូខាអ៊ីវ បានថ្លែងអំណរគុណជ្រាលជ្រៅ ជូន សម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតជូនលោកជំទាវ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅក្នុងឱកាសនេះ។ លោកជំទាវ បានថ្លែងកោតសរសើរ សម្តេចប្រធានរដ្ឋសភា ថា ជាស្ត្រីថ្នាក់ដឹកនាំមួយរូប ដែលពោរពេញដោយសមត្ថភាព និងទេពកោសល្យ។ វត្តមានរបស់ សម្តេច ជាថ្នាក់ដឹកនាំរដ្ឋសភា មិនត្រឹមជាគំរូសម្រាប់ស្ត្រីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពលរដ្ឋជាទូទៅ។

លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ថា បេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតថ្មីរបស់តួកគីយ៉េប្រចាំនៅកម្ពុជា បន្តពីលោកជំទាវក៏នៅតែផ្តល់អាទិភាពខ្ពស់បំផុតដល់ទំនាក់ទំនងប្រទេសទាំងពីរ ពិសេសការបន្តពង្រឹងទំនាក់ទំនងក្រុមមិត្តភាពរដ្ឋសភា ក៏ដូចជាការពង្រឹងទំនាក់ទំនងពហុភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ ដូចជានៅក្នុងក្របខ័ណ្ឌអាស៊ាន ជាដើម។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជ្រាលជ្រៅ ដល់ប្រទេសតួកគីយ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជាលើវិស័យសំខាន់ៗជាច្រើន រួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម។ សម្តេចបានគូសបញ្ជាក់ថា ទំនាក់ទំនងសភា ពិតជាមានសារៈសំខាន់ណាស់ ពីព្រោះរដ្ឋសភា តំណាងឱ្យពលរដ្ឋ។ រដ្ឋសភាកម្ពុជា តែងតែផ្តល់អាទិភាពចំពោះផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។

ជាទីបញ្ចប់ សម្តេចប្រធានរដ្ឋសភា បានស្នើដល់ប្រទេសតួកគីយ៉េ បន្តផ្តល់ការគាំទ្រកម្ពុជា លើវិស័យអប់រំ និងការបណ្តុះបណ្តាលធនធានមនុស្ស ពីព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពខ្ពស់លើការកសាងមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឈានឆ្ពោះសម្រេចបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០៕

អត្ថបទដែលទាក់ទង

ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm       
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm