ក្លិប Manila Digger មកដល់កម្ពុជា ត្រៀមជួបព្រះខ័នរាជជាថ្មី ក្នុងវគ្គ ១/២ ពានកម្រិតទី៣ ទ្វីបអាស៊ី

2026/04/07 07:13:54 pm        166

ក្លិបបាល់ទាត់ Manila Digger របស់ហ្វីលីពីន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីល្ងាចថ្ងៃចន្ទ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង របស់កម្ពុជា ក្នុងជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League 2025/26 នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ សប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

នេះជាលើកទី២ ហើយ ដែលក្រុមខ្លាំងហ្វីលីពីននេះ បានធ្វើដំណើរមកកាន់ទឹកដីអរិច្ឆរៈ ក្នុងបេសកកម្មប្រកួតពានកម្រិតទី៣ ប្រចាំទ្វីបអាស៊ី បន្ទាប់ពីមកទឹកដីកម្ពុជាលើកដំបូង កាលពីចុងឆ្នាំ២០២៥ បានចូលរួមការប្រកួតវគ្គចែកពូល និងធ្លាប់ប្រកួតស្មើក្រុមព្រះខ័នរាជស្វាយរៀង ២-២ ម្ដងរួចមកហើយ។ ប៉ុន្ដែជំនួបលើកនេះ អាចនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង ដ្បិតក្រុមនីមួយៗ បានរៀបចំ និងត្រៀមខ្លួនកាន់តែល្អ មុនការប្រកួតមកដល់។

មុនធ្វើដំណើរមកកម្ពុជា ក្រុម Manila Digger បានបង្ហាញពីភាពខ្លាំងរបស់ខ្លួន ជាមួយការត្រៀមកាន់តែមុតស្រួច ដើម្បីតតាំងជាមួយក្រុមព្រះខ័នរាជស្វាយរៀង ហើយកាន់តែស្រេកឃ្លាននូវជ័យជម្នះជាងមុន។ ដោយឡែកលោក McConkey Matthew គ្រូបង្វឹកព្រះខ័នរាជស្វាយរៀង ធ្លាប់បានលើកឡើង និងទទួលស្គាល់ថា ការប្រកួតលើកនេះ នឹងមិនងាយស្រួល ដ្បិតក្រុមនីមួយៗ បាននាំចូលកីឡាករថ្មីៗ តែលោកនៅតែជឿជាក់លើក្រុមខ្លួន នឹងអាចសម្រេចតាមផែនការរៀបចំ ដើម្បីឡើងទៅវគ្គបន្ដ។

គួរដឹងថា សម្រាប់ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ រវាងក្រុមទាំងពីរ នឹងធ្វើធ្វើឡើង ២ជើង ដោយជើងទី១ ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើម្ចាស់ផ្ទះ និងជើងទី២ ត្រូវប្រកួតនៅទឹកដីក្លិប Manila Digger  នាប្រទេសហ្វីលីពីនវិញម្ដង នាថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខ។ ដូច្នេះជំនួបជើងទី១ នាថ្ងៃព្រហស្បត្តិសប្ដាហ៍នេះ ពិតជាមានសារៈសំខាន់ សម្រាប់ក្រុមជើងឯកលីគកំពូលកម្ពុជា ក្នុងការស្វែងរកលទ្ធផលល្អប្រសើរ សម្រាប់ជាដើមទុនប្រជែងកៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League 2025/26 រដូវកាលនេះ៕ អត្ថបទ លី ឈុនឡា


 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត

2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm