ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយកាលពីថ្ងៃចន្ទថា យោធាអាមេរិកបានប្រើប្រាស់យន្តហោះចម្បាំងចំនួន ១៥៥ គ្រឿង ដើម្បីជួយសង្គ្រោះអ្នកបើកយន្តហោះទី២ នៅអ៊ីរ៉ង់ ហើយត្រូវបានបង្ខំឲ្យបំផ្លាញយន្តហោះដឹកទំនិញមួយចំនួន ដែលបានជាប់គាំងនៅទីនោះ ដើម្បីទប់ស្កាត់កុំឲ្យពួកវា ធ្លាក់ទៅក្នុងដៃអ៊ីរ៉ង់។

លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយ នៅសេតវិមាន ខណៈពេលដែលផ្តោតលើព័ត៌មានលម្អិតនៃការជួយសង្គ្រោះនោះថា៖ «យើងបានបំផ្ទុះយន្តហោះចាស់ៗមួយចំនួន»។
យន្តហោះចម្បាំងទាំងនោះ ត្រូវបានគេរាយការណ៍ថា មានឧបករណ៍ទំនាក់ទំនង និងបច្ចេកវិទ្យាប្រឆាំង មីស៊ីល ដែលមន្ទីរបញ្ចកោណមិនចង់ឲ្យអ៊ីរ៉ង់រឹបអូស។

លោក ត្រាំ បាននិយាយថា បេសកកម្មស្វែងរក និងជួយសង្គ្រោះ ត្រូវបានជម្លៀសចេញដោយយន្តហោះ «ដែលមានល្បឿនលឿន និងមានទម្ងន់ស្រាល»៕