សម្ដេចធិបតីកំពុងបំពេញបេសកកម្មនៅបារាំង ខណៈបញ្ហាព្រំដែនកម្ពុជា-ថៃ ជា​ប្រធាន​បទ​សំខាន់​មួយ​ដែល​អន្តរជាតិចាប់អារម្មណ៍

2026/04/07 09:41:36 pm        211

ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពី «សុខភាពតែមួយ» និងទស្សនកិច្ច​ការ​ងារ​នៅ​ប្រទេស​បារាំង តបតាមការអញ្ជើញរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel MACRON) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បាន​បញ្ជាក់​តាម​រយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ២០២៦នេះថា តាមការគ្រោងទុកក្នុងអំឡុងពេលស្នាក់ប្រទេសបារាំងនោះ សម្តេច​ធិបតី នាយករដ្ឋមន្រ្តីក៏នឹងជួបជាមួយឥស្សរជនជាន់ខ្ពស់បារាំង និងថ្នាក់​ដឹក​នាំ​ប្រទេស​ផ្សេង​ៗ​ទៀត​មួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នា លើការពង្រឹងទំនាក់ទំនងទ្វេភាគី និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការលើវិស័យនានាផងដែរ។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងដំណើរ​បេសក​កម្ម​ការ​ទូត​នៅ​ក្រៅ​ប្រទេស ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មិនដែលភ្លេចលើកឡើង និងបង្ហាញ​ការ​ពិត​ករណី​ថៃ​ឈ្លាន​ពានកម្ពុជាទៅកាន់មិត្តអន្តរជាតិឡើយ ហើយបណ្ដាមិត្ត​អន្តរជាតិ​បាន​ដឹង​ច្បាប់​អំពី​បញ្ហា​នេះ​។

ឯកឧត្តមអ្នកនាំពាក្យបញ្ជាក់ថា បេសកកម្មនេះ​ជា​ដំណើរ​បេសក​កម្ម​ការ​ទូត​ថ្មី​មួយ​ទៀត​របស់​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាលដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។ កាលពីចុងខែ​កុម្ភៈ​កន្លង​ទៅ សម្តេច​បវរធិបតី​នាយករដ្ឋ​មន្ត្រី​ក៏​បាន​អញ្ជើញ​បំពេញ​បេសក​កម្ម​ការ​ទូត​ដ៏​វែង​មួយ​នៅ​សហរដ្ឋ​អា​ម៉េរិក និងទ្វីបអឺរ៉ុបដោយក្នុងអំឡុងពេលនោះ សម្តេច​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិភាព នៅទីក្រុងវ៉ាស៊ីនតោន និងបានជួបពិភាក្សាការងារជាមួយឥស្សរជន ថ្នាក់​ដឹក​នាំ​សហរដ្ឋ​អាម៉េរិកនិងអឺរ៉ុប ក៏ដូចជាថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា រួមទាំងថ្នាក់​ដឹក​នាំ​អង្គការ​សហ​ប្រជាជាតិ និងស្ថាប័នអន្តរជាតិជាច្រើន។

ឯកឧត្តមបន្តថា លើសពីនេះសម្តេចធិបតី ក៏បានផ្តល់កិច្ច​សម្ភាសន៍​ផ្តាច់​មុខ​ជូន​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ​ក៏ដូចជាបណ្តាញផ្សាយព័ត៌មានអន្តរជាតិធំៗមួយចំនួនផងដែរ។ ក្នុងចំណោម​ប្រធាន​បទ​ដែល​បាន​លើកឡើង ស្ថានការណ៍វិវត្តន៍ថ្មីៗនៃបញ្ហាព្រំដែនកម្ពុជា-ថៃ គឺជាប្រធានបទ​សំខាន់​មួយ​ដែល​ដៃ​គូ​បរទេស និងបណ្តាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុង​នោះ​​មាន​ដូច​ជា ការដាក់ពង្រាយទូរកុងតឺន័រ បន្លាលួស ដើម្បីរារាំង​ជន​ស៊ីវិលមិ​ន​ឱ្យត្រ​ឡប់​ទៅ​កាន់​ផ្ទះ​សម្បែង​របស់​ពួកគេវិញ និងការប៉ុនប៉ងកែប្រែស្ថានការណ៍ ដើម្បីកាន់កាប់លើដីជាក់ស្តែង(fait accompli on the ground) ក៏ដូចជាសកម្មភាព​ទាំង​ឡាយ​ដែល​ភាគី​ថៃ​រំលោភ​បំពាន​លើ​អធិប​តេយ្យ ​និងបូរណភាពទឹកដីរបស់កម្ពុជា ក្រោមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង​សន្ធិ​សញ្ញា​ឆ្នាំ​១៩០៧ ជាដើម ត្រូវបានសហគមន៍អន្តរជាតិដឹងលឺយ៉ាងទូលំទូលាយ។

អ្នកនាំ​ពាក្យ​គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការ និងជាបន្តបន្ទាប់​ប្រឆាំង​ជំទាស់​ជា​ដាច់​ខាត​ចំពោះរាល់សកម្មភាពបំពានលើបូរណភាពទឹកដី និងប្រជាជនកម្ពុជា និងបានបញ្ជាក់​ជំហរ​ប្រាប់​ភាគី​ថៃយ៉ាងច្បាស់លាស់ថា កម្ពុជាមិនទទួលស្គាល់នូវបន្ទាត់ព្រំដែន ឬការទាមទារ​ដែន​ដី​ដោយ​ឯក​តោភាគីពីប្រទេសថៃទេ ហើយក៏បានសង្កត់ធ្ងន់ថា សកម្មភាពថ្មីៗនេះ មិនត្រូវធ្វើ​ឱ្យ​ប៉ះពា​ល់​ដល់សិទ្ធិស្របច្បាប់របស់កម្ពុជាទាក់ទងនឹងព្រំដែនអន្តរជាតិឡើយ។ រាជរដ្ឋាភិបាល​កម្ពុជា​ទាម​ទារ​ឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ បញ្ឈប់​ការ​ប្រព្រឹត្ត​​រាល់​សកម្មភាពឯកតោភាគីផ្សេងៗ និងត្រូវបន្ថយភាពតានតឹង និងពង្រឹង​ទំនុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បីបង្កើតបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm