ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) កាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលថា បានធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីបញ្ឈប់សង្គ្រាមនៅមជ្ឈិមបូព៌ា ប៉ុន្តែបាននិយាយថា ទីក្រុងអង់ការ៉ា នឹងបន្តស្វែងរកឱកាសណាមួយ ក្នុងការជំរុញបទឈប់បាញ់។

លោក អឺដូហ្កាន់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ នៅក្នុងរដ្ឋធានីទួរគីថា៖«រដ្ឋាភិបាលអ៊ីស្រាអែល បានបន្តបំផ្លាញគំនិតផ្តួចផ្តើមទាំងអស់ដែលមានគោលបំណងបញ្ចប់សង្គ្រាម»។

លោកបានបន្ថែមថា៖«ប្រសិនបើមានឱកាសតិចតួចបំផុត ដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធ
និងបង្កើតបរិយាកាសសម្រាប់ការចរចា យើងកំពុងខិតខំប្រឹងប្រែងដោយស្មោះ ដើម្បីចាប់យកឱកាស»។
“ក្តីសង្ឃឹមរបស់យើង គឺថា សង្គ្រាមខុសច្បាប់ គ្មានន័យ មិនស្របច្បាប់ និងបង្កឲ្យមានផលវិបាកធ្ងន់ធ្ងរ សម្រាប់មនុស្សជាតិទាំងអស់នេះ នឹងត្រូវបញ្ចប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
លោក អឺដូហ្កាន់ ក៏បាននិយាយផងដែរថា ទួរគីបានបង្កើនទំនាក់ទំនងការទូត ដើម្បីសម្រេចបាននូវបទឈប់បាញ់៕