សារព័ត៌មាន៖ ចក្រភពអង់គ្លេសនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរជាតិស្តីពីសន្តិសុខនៅច្រកសមុទ្រហ័រមូស

2026/04/07 10:19:41 pm        157

ចក្រភពអង់គ្លេស នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអ្នកជំនាញយោធាមកពីប្រទេសចំនួន ៤០ ដើម្បីពិភាក្សាអំពីជម្រើសសម្រាប់ការធានាសន្តិសុខនៅច្រកសមុទ្រហ័រមូស បន្ទាប់ពីអរិភាព ត្រូវបានបញ្ចប់។ នេះបើយោងតាមរបាយការណ៍របស់កាសែត Financial Times (FT)។

យោងតាមកាសែតនេះ សន្និសីទតាមវីដេអូ នឹងរួមបញ្ចូលតំណាងនៃប្រទេសដែលបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមមួយកាលពីខែមីនា ដោយជំរុញឲ្យអ៊ីរ៉ង់ «បញ្ឈប់ជាបន្ទាន់នូវការគំរាមកំហែងការដាក់មីន ការវាយប្រហារដោយយានដ្រូន និងមីស៊ីល និងការប៉ុនប៉ងផ្សេងទៀត ដើម្បីបិទច្រកសមុទ្រនេះចំពោះការដឹកជញ្ជូនពាណិជ្ជកម្ម»។ ពីដំបូងឡើយ សេចក្តីថ្លែងការណ៍នោះ ត្រូវបានចុះហត្ថលេខាដោយមេដឹកនាំនៃចក្រភពអង់គ្លេស អ៊ីតាលី ហូឡង់ បារាំង អាល្លឺម៉ង់ និងជប៉ុន ដោយមានប្រទេសចំនួន ៣០ ផ្សេងទៀត ចូលរួមនៅពេលក្រោយ រួមទាំងរដ្ឋអឺរ៉ុបមួយចំនួន ក៏ដូចជាអូស្ត្រាលី បារ៉ែន សាធារណរដ្ឋដូមីនីកែន កាណាដា នូវែលសេឡង់ ប៉ាណាម៉ា ទ្រីនីដាដនិងតូបាហ្គោ អេមីរ៉ាតអារ៉ាប់រួម និងកូរ៉េខាងត្បូង។

យោងតាមរបាយការណ៍នោះ មន្ត្រីយោធាជាន់ខ្ពស់អង់គ្លេសម្នាក់ នឹងថ្លែងសុន្ទរកថាបើក ហើយកិច្ចប្រជុំនិម្មិត (Virtual meeting)នេះ នឹងត្រូវបានសម្របសម្រួលពីមូលដ្ឋានយោធា Northwood នៅជិតទីក្រុងឡុងដ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        132
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        125
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm