លោក Trump រិះគន់ជប៉ុន និងកូរ៉េខាងត្បូងជាថ្មី ជុំវិញការមិនជួយអាមេរិក ក្នុងសង្គ្រាមអ៊ីរ៉ង់

2026/04/07 10:33:38 pm        126

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី 6 ខែមេសា បានចាប់ផ្ដើមលើកឡើងនូវការរិះគន់របស់លោកជាថ្មីម្ដងទៀត លើប្រទេសជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងសម្ព័ន្ធមិត្តណាតូ (NATO) ជុំវិញការមិនផ្តល់ជំនួយផ្នែកកងទ័ពជើងទឹក ដើម្បីជួយបើកច្រកសមុទ្រ Hormuz ឡើងវិញ អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន នៅសេតវិមាន លោកបាននិយាយដោយមិនពេញចិត្តថា ជប៉ុន និងកូរ៉េខាងត្បូង «មិនបានជួយយើងទេ» ទោះបីជាមានវត្តមានកងទ័ពអាមេរិករាប់ម៉ឺននាក់ នៅក្នុងប្រទេសទាំង២ ដើម្បីការពារពួកគេពីកូរ៉េខាងជើង ដែលលោកបានកត់សម្គាល់ថា មាន «អាវុធនុយក្លេអ៊ែរច្រើន» ក៏ដោយ។

ការលើកឡើងរបស់លោក ដែលថា ការគាំទ្រផ្នែកយោធារបស់សហរដ្ឋអាមេរិក ចំពោះសម្ព័ន្ធមិត្តសំខាន់ទាំង២ នៅតំបន់អាស៊ី ក៏ដូចជាអូស្ត្រាលីផងដែរ គួរតែត្រូវបានតបស្នងវិញ បន្ទាប់ពីលោកបានរិះគន់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ម្តងទៀតថា ជា «ខ្លាក្រដាស»។

ផ្ទុយទៅវិញ លោកបានសរសើរប្រទេសមួយចំនួន នៅមជ្ឈិមបូព៌ា រួមទាំងប្រទេសគូវ៉ែត កាតា និងអារ៉ាប៊ីសាអ៊ូឌីត ចំពោះការធ្វើជាដៃគូ «ល្អ» ជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមកាលពីថ្ងៃទី២៨ ខែកុម្ភៈ។

គួរបញ្ជាក់ថា លោក Trump បានដាក់ចេញកាលកំណត់ ដើម្បីឲ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ឡើងវិញ ដែលជាផ្លូវទឹកដ៏សំខាន់ សម្រាប់ការផ្គត់ផ្គង់ប្រេងសកល។ ទីក្រុងតេអេរ៉ង់បានបិទច្រកសមុទ្រនេះភាគច្រើន ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម ដែលធ្វើឲ្យទីផ្សារថាមពលមានការប្រែប្រួលឡើងចុះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        209
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        195
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        195

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm